Yearendyearend1140x150

អ្នកល្មើសការធ្វើ«ចត្តាឡីស័ក»ត្រូវប្រឈមទោសព្រហ្មទណ្ឌ និងពិន័យពី២០ម៉ឺនទៅ១លានរៀល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម​សាស្រ្តាចារ្យ​ ​ម៉ម ​ប៊ុន​ហេង​ រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកានេះ បានដាក់ចេញនូវវិធានការចំនួន១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័កស្វែករកកូវីដ-១៩។ក្នុងវិធានការនោះ ក្រសួងបានបញ្ជាក់ថា រាល់បុគ្គលណាដែលមិនអនុវត្តតាមវិធានការរបស់ក្រសួង បុគ្គលនោះនឹងត្រូវប្រឈមទោសព្រហ្មទណ្ឌ និងពិន័យពី២០ម៉ឺនទៅ១លានរៀល។

“បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលការពិន័យអន្តរការណ៍ជាទឹកប្រាក់ពី២០០,០០០ ដល់១,០០០,០០០រៀល”។នេះជាការលើកឡើងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។

បើតាមក្រសួងសុខាភិបាល បន្ថែមពីការពិន័យខាងលើ បុគ្គលដែលល្មើសក្នុងការធ្វើចត្តាឡីស័ក និងត្រូវប្រឈមនឹងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន តាមមាត្រទី៨ នៃអនុក្រឹត្រលេខ ១២៩ អនក្រ.បក ចុះនៅថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០១៥ ព្រមទាំងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលថែមទៀត។

ជាការកត់សម្ភាល់ វិធានការរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ដើម្បីជម្នះកូវីដ១០បច្ចុប្បន្នសម្តេច ហ៊ុន សែន បានចេញបញ្ជាដល់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវត្រៀមកម្លាំងដើម្បីការពារនៅទីកន្លែងដែលធ្វើចត្តាឡីស័ករួម។ហើយសម្តេចហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន។

បើតាមសម្តេច ប្រសិនបើជនណាអនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ ក្រសួងសុខាភិបាលសូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។នៅក្នុងសារនោះ សម្តេចហ៊ុន សែន បានដាក់បញ្ជាដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណារំលត់«ព្រឹត្តិការណ៍៣វិច្ឆិកា»ត្រឹមរយៈពេល៣សប្តាហ៍។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានកើនឡើងដល់ចំនួន៣០០នាក់ ក្រោយមានករណីឆ្លងថ្មីចំនួន៣នាក់នៅល្ងាចថ្ងៃទី ៩ វិច្ឆិកា។នអ្នកជាសះស្បើយមានចំនួនសរុបនៅទូទាំងប្រទេស២៨៨នាក់ ក្នុងនោះមានស្រីចំនួន៥៨នាក់ និងបុរសចំនួន២៣០នាក់។អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១២នាក់ ស្រីមាន២នាក់ និងបុរសចំនួន១០នាក់៕

ដើម្បីឱ្យកាន់តែច្បាស់ សូមអាននូវវិធានការខាងក្រោម៖


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង