Yearendyearend1140x150
Img 0571

សម្តេចហ៊ុន សែន ប្រកាសថា តំបន់អរិយក្សត្រ និងល្វាឯម នឹងកាត់ចូលក្នុងរាជធានីភ្នំពេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសឱ្យដឹងជាសាធារណៈថា រាជធានីភ្នំពេញនឹងពង្រីកបន្ថែមទៅផ្នែកខាងកើត គឺតំបន់អរិយក្សត្រ និង ល្វាឯម នឹងត្រូវកាត់ចូលរាជធានីភ្នំពេញនាពេលខាងមុខនេះ។

នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា៖ «បន្តិចទៀតកាត់ថែមទៀត បើថាធ្វើស្ពានចម្លងរួចហើយ កាត់តាំងពីអរិយក្សត្រ ល្វាឯម ដើម្បីយកមកបញ្ចូលក្នុងរាជធានីភ្នំពេញបន្ថែមទៀត អាហ្នុងនឹងទៅជាថ្មីមួយទៀតរបស់រាជធានីភ្នំពេញ»។

ចំពោះគម្រោងកាត់ចូលរាជធានីភ្នំពេញនេះ សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា ដីនៅទីតាំងទាំងនេះប្រាកដជាឡើងមិនខាន។ បើតាមសម្តេចហ៊ុន សែន នាពេលខាងមុខនេះ គឺនឹងមានស្ពានចម្លងពីរភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ។ ទីមួយ គឺស្ពានភ្ជាប់ពីជ្រោយចង្វារទៅអរិយក្សត្រ ដែលគម្រោងស្ពាននេះរដ្ឋាភិបាលកម្ពុជា បានស្នើជំនួយសាងសង់រដ្ឋាភិបាលកូរ៉េខាងត្បូងរួចហើយ។ ចំណែក ស្ពានមួយទៀត គឺភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងកាត់ក្តីតាកុយទៅកាន់ល្វាឯម៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង