Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

WHO ៖ “ប្រជាជនអ៊ូហាន ពិភពលោកជំពាក់អ្នកទាំងអស់គ្នា!”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ក្រុមជំនាញការចម្រុះចិន-អង្គការសុខភាពពិភពលោក(WHO)នៃជំងឺCovid-19 បានធ្វើសន្និសិទកាសែតនៅទីក្រុងប៉េកាំង។នៅក្នុងសន្និសិទកាសែតនេះ លោកប្រ៊ូស អេលវូដ(Bruce Aylward)ប្រធានក្រុមអ្នកជំនាញការ និង ជាទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍រយៈពេល៤នាទីកន្លះ។

នៅពេលបានស្តាប់ការវាយតម្លៃរបស់អ្នកជំនាញអង្គការសុខភាពពិភពលោក ស្តីពីការបង្ការ និងការរាតត្បាតជំងឺរបស់ប្រទេសចិន សំឡេងរបស់កញ្ញាដែលទទួលបន្ទុកការបកប្រែបានចាប់ផ្តើមអួរដើមក ដោយសារតែស្តាប់សម្តីវាយតម្លៃរបស់អ្នកជំនាញអង្គការសុខភាពពិភពលោកពាក់ព័ន្ធនឹងជំងឺCovid-19 ក្នុងទីក្រុងអ៊ូហាន។

លោកប្រ៊ូស អេលវូដ(Bruce Aylward)បានវាតម្លៃថា ពិភពលោកមិនទាន់ត្រៀមខ្លួនទទួលយកវិធីសាស្ត្ររបស់ប្រទេសចិនទេ តែវិធីសាស្ត្ររបស់ប្រទេសចិន ត្រូវបានបញ្ជាក់យ៉ាងជាក់ស្តែងថា ជាវិធីសាស្ត្រដែលជោគជ័យ។

លោកប្រ៊ូស អេលវូដនិយាយថា "មនុស្សជាច្រើនបាននិយាយថា គ្មានថ្នាំ និងគ្មានវ៉ាក់សាំងទេនាពេលបច្ចុប្បន្ននេះ ដូច្នេះយើងគ្មានវិធីអ្វីទេ។ វិធីសាស្រ្តរបស់ប្រទេសចិនគឺ បើគ្មានថ្នាំ និង គ្មានវ៉ាក់សាំង ដូច្នេះយើងមានអីយើងប្រើហ្នឹង យើងអាចកែប្រែទៅតាមដែលយើងអាចធ្វើបាន ហើយយើងអាចសម្របខ្លួនទៅតាមអ្វីដែលអាចធ្វើបាន និងជួយសង្គ្រោះជីវិតមនុស្សទៅតាមដែលអាចធ្វើបាន។ វិធីសាស្ត្ររបស់ប្រទេសចិនត្រូវបានបញ្ជាក់យ៉ាងជាក់ស្តែងថាជាវិធីសាស្ត្រដែលជោគជ័យ”។

លោកប្រ៊ូស អេលវូដ បានរម្លឹកពីអតីតកាលរបស់គាត់នៅអ៊ូហានកាលពី២៥ឆ្នាំមុន កាលនោះអ៊ូហាន មានភាពរស់រវើក និងមមាញឹកខ្លាំង តែឥឡូវនេះប្រជាជននៅអ៊ូហានបានសម្ងំនៅក្នុងផ្ទះហើយទីនេះក្លាយទៅជាស្ងប់ស្ងាត់។

លោកប្រ៊ូស អេលវូដ និយាយថា៖ "ត្រូវដឹងពីការចូលរួមចំណែករបស់ប្រជាជនអ៊ូហាន គឺពិភពលោកជំពាក់អ្នកទាំងអស់គ្នា។ តាងនាមឱ្យពិភពលោកទាំងមូល ខ្ញុំបាទសូមថ្លែងអំណរគុណជូនចំពោះប្រជាជនអ៊ូហាន។ ប្រជាជនចិនបានឆ្លងកាត់ជាច្រើន ប៉ុន្តែប្រជាជនអ៊ូហានបានឆ្ពោះទៅមុខយ៉ាងលំបាក"។

សម្តីរបស់ប្រធានក្រុមអ្នកជំនាញការ និង ជាទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកនេះ ធ្វើឱ្យកញ្ញាអ្នកបកប្រែជាជនជាតិចិន បានចាប់ផ្តើមអួរដើមកអាណិតប្រជាជននៅអ៊ូហាន ក្នុងនាមជាជនរួមជាតិជាមួយគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង