Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាលយក«សណ្ឋាគារសុខាភ្នំពេញ»​ធ្វើចត្តាឡីស័ក​អ្នកប៉ះពាល់​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សណ្ឋាគារសុខាភ្នំពេញ

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែ វិច្ឆិកានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយដោយសម្រេចយក«សណ្ឋាគារសុខាភ្នំពេញ»សម្រាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និង ប្រយោជន៍ទាំងអស់ជាមួយរដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី ៣ វិច្ឆិកា ដែលពុំមានលទ្ធភាពធ្វើចរិតឱ្យសាក់ដោយខ្លួនឯង។

ការសម្រេចរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញយ៉ាងដូច្នេះ គឺធ្វើឡើងដោយយោងតាមប្រសាសន៍ណែនាំ និងបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកបានចេញបញ្ជាតាមរយៈសារតេឡេក្រាម កាលពីល្ងាចថ្ងៃទី ៧ វិច្ឆិកានេះវិច្ឆិកានេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៦ វិច្ឆិកាមានចំនួន ៤៩នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជាមានវីរុសកូវីដ១៩ ទាំងអស់គ្នា។បើតាមក្រសួងសុខាភិបាល “សរុបចំនួនអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រីទាំងអស់សរុបប្រមាណ​៨៨៩នាក់​ សម្រាប់ថ្ងៃទី ៤ ថ្ងៃទី ៥ និងទី៦ វិច្ឆិកាឆ្នាំ មានលទ្ធផលមានលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់”។

យ៉ាងណាក៏ដោយ ស្ថានភាពចុងក្រោយ អង្គរក្សម្នាក់ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី បានឆ្លងមេរោគកូវីដ១៩ ហើយពេលនេះកំពុងធ្វេីចត្តាទ្បីស័ក។សម្តេច អំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់។ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់ពលរដ្ឋដែលចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីហុងគ្រី ត្រូវគ្រប់គ្រងខ្លួន និងជៀសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីការពារការឆ្លងរីករាលដាលចូល​សហគមន៍៕


Khcct banner

អត្ថបទទាក់ទង