Yearendyearend1140x150

បទវិភាគ៖ការច្នៃប្រឌិតថ្មីគឺជាអនាគតរបស់ប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
(រូបភាពដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន Cri ccfr)

ចិន៖ចំណុចលេចធ្លោគួរឱ្យចាប់អារម្មណ៍បំផុតនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ គឺបានប្រមូលផ្តុំបច្ចេកវិទ្យាឈានមុខនៃមុខរបរជាច្រើន ។ ក្នុងនាមជាពិព៍រណ៍ថ្នាក់ជាតិទីមួយនៅលើពិភពលោកដែលចាត់ទុកការនាំចូលជាប្រធានបទ ពិព័រណ៍នាំចូលចិនអន្តរជាតិ មានកម្លាំងឥទ្ធពលយ៉ាងខ្លាំងក្លា ដូច្នេះ បានក្លាយជាវេទិកាដាក់តាំងបង្ហាញផលិតផលថ្មីមុនគេបង្អស់នៅលើពិភពលោករួចទៅហើយ ។

ប្រការនេះជាចំណុចទាក់ទាញបំផុតរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិ បច្ចេកវិទ្យាដ៏ជឿនលឿនបំផុតនៃមុខរបរគ្រប់ប្រភេទនៅលើពិភពលោកបានជួបជុំគ្នានៅទីនេះដែលគួរឱ្យអ្នកផងទាំងពួងភ្ញាក់ផ្អើល ! ឧទាហរណ៍ដូចជា ប្រព័ន្ធត្រួតពិនិត្យការធ្លាយឧស្ម័នធម្មជាតិដែលបំពាក់លើយន្តហោះគ្មានមនុស្សបើកនៃក្រុមហ៊ុន ABBបានដាក់តាំងបង្ហាញជាលើកដំបូងនៅលើពិភពលោក បច្ចេកទេសប៉ាតងដ៏ជឿនលឿនរបស់ក្រុមABB គួបផ្សំជាមួយប្រព័ន្ធកំណត់ទីតាំងចំគោលដៅរបស់ប៉ីតូវប្រទេសចិន បានផ្តល់គម្រោងដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់និងសុវត្ថុភាពក្នុងការត្រួតពិនិត្យបណ្តាញឧស្ម័នធម្មជាតិរបស់ទីក្រុង ។

ប្រព័ន្ធមនុស្សយន្តផ្នែកពេទ្យខាងឆ្អឹងខ្នងដ៏វៃឆ្លាតនិងជឿនលឿនរបស់ក្រុមហ៊ុន Medtronicដែលបានដាក់តាំងបង្ហាញជាលើកដំបូងនៅលើពិភពលោក អាចផ្តល់ការណែនាំក្នុងការធ្វើវះកាត់ដោយចំគោលដៅសម្រាប់គ្រូពេទ្យជំនាញខាងឆ្អឹង ។ ផលិតផលដែលរួមបញ្ចូលបច្ចេកវិទ្យាសកលបែបនេះគឺរាប់មិនអស់ ប្រការនេះធ្វើឱ្យអ្នកផងទាំងពួងមានចំណាប់អារម្មន៍យ៉ាងជ្រាលជ្រៅថា ការបើកទូលាយនិងកិច្ចសហប្រតិបតិ្តការ ទើបជាកម្លាំងចលករជានិរន្តរ៍នៃវឌ្ឌនភាពខាងបចេ្ចកវិទ្យា ។

មិនបាច់សង្ស័យឡើយ “cake” ធំបំផុតនៃពិព័រណ៍នាំចូលចិនអន្តរជាតិ គឺទីផ្សារដ៏ធំធេងរបស់ប្រទេសចិនដែលប្រកដោយសក្តានុពល ។ បច្ចុប្បន្ននេះ បដវត្តន៍បច្ចេកវិទ្យាជុំថ្មីនិងនវានុវត្តន៍ឧស្សាហកម្មបាននិងកំពុងកើតឡើងយ៉ាងផុលផុសនៅលើពិភពលោកទាំងមូល ច្បាស់ណាស់ ប្រទសចិនដែលបានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាទីកន្លែងសាកល្បងនិងលក់ដូរល្អបំផុតសម្រាប់បច្ចេកវិទ្យាថ្មីនិងផលិតផលថ្មីនៅលើពិភពលោក ។

បច្ចុប្បន្ននេះ និយានចំពោះសហគ្រាសបរទសេដែលបានប្រកបអាជីវកម្មនៅប្រទេសចិនជាច្រើនឆ្នាំ ពាក្យពេញនិយមគឺ ៖ ចាប់ដំណើរពីទីផ្សារចិន ឆ្ពោះទៅកាន់ទីផ្សារសកល ។ ដូចប្រសាសន៍របស់លោក Fabrice Megarbane អគ្គនាយកនិងជានាយកប្រតិបតិ្តនៃក្រុមហ៊ុននៅតំបន់ចិនរបស់ក្រុមហ៊ុន L’ORÉALដែលបានថ្លែងថា ឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសបរទសមិនគ្រាន់តែអាចនាំយកនូវការដកបទពិសោធន៍នៃសេវាកម្មផលិតផលល្អ ក៏ដូចជាគម្រោងដោះស្រាយល្អបំផុតទៅដល់ប្រទសចិនប៉ុណ្ណោះទេ ថែមទាំងអាចជួយសហគ្រាសបរទេសទាំងនេះផ្សព្វផ្សាយស្នាដៃច្នៃប្រឌិតថ្មីល្អបំផុតនៃប្រទេសចិនទៅកាន់ពិភពលោកផងដែរ ក្នុងន័យនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អ្នកប្រើប្រាស់នៅសកលលោកទាំងមូល ។

ប្រទេសចិនដែលជិតនឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី និងទីផ្សារតម្រូវការក្នុងស្រុកដ៏ធំធេង នឹងបំផុសសក្តានុពលផ្នែកច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ធ្វើឱ្យពិភពលោកមើលឃើញថា ៖ ការច្នៃប្រឌិតថ្មី គឺជាអនាគតរបស់ប្រទេសចិន! ៕

រូបភាពដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន Cri ccfr
រូបភាពដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន Cri ccfr
រូបភាពដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន Cri ccfr




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង