Yearendyearend1140x150
Img 0571

រដ្ឋមន្ត្រីការបរទេសហុងគ្រីសុំទោសកម្ពុជា ក្រោយខ្លួនរកឃើញឆ្លងកូវីដ-១៩

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) 

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó)  សម្តែងការសុំទោសដល់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីរូបលោកធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩ លើកទឹកដីប្រទេសថៃក្រោយបញ្ចប់ដំណើរទេស្សនកិច្ចនៅប្រទេសកម្ពុជា។សារសុំទោសនេះ ធ្វើឡើងក្នុងកិច្ចសន្ទនាតាមរយៈខ្សែទូរស័ព្ទរវាងរូបលោកជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចសន្ទនានោះ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) បានថ្លែងថា មុនចាកចេញមកប្រទេសកម្ពុជា រូបលោក និង គណៈ​ប្រតិភូបានធ្វើតេស្ត ហើយលទ្ធផលតេស្តបង្ហាញថា លោក និង គណៈប្រតិអវិជ្ជមានកូវីដ-១៩។

ជាការឆ្លើយតបឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្តាំផ្ញើរសួរសុខទុក្ខឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) និងគណៈប្រតិភូ។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី ៦ វិច្ឆិកានេះ។

សម្តេច ហ៊ុន សែន បានទទួលស្គាល់ថា រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ពិតជាបានឆ្លងកូវីដ១៩ពិតប្រាកដមែន។ប៉ុន្តែសម្រាប់កូន ប្រពន្ធ និងគណប្រតិភូដែលរួមដំណើរជាមួយលោកមិនមានអ្នកណាម្នាក់ឆ្លងកូវីដ១៩ដែរ។សម្តេចបានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយវិលត្រឡប់ទៅធ្វើតេស្តសារជាថ្មីនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានរៀបចំដែលមានរៀបចំទីតាំងយកវត្ថុសំណាក់សម្រាប់ធ្វើតេស្តកូវីដ១៩ តាមការកំណត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ត្រី និងមន្ត្រីជាន់ខ្ពស់កម្ពុជាទាំងអស់ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីសរុបប្រមាណ ៨៤០នាក់ លទ្ធផលតេស្តបានបង្ហាញថា អវិជ្ជមាននៅកូវីដ-១៩ទាំងអស់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ វិច្ឆិកាមានចំនួន ២១២នាក់ ក្នុងនោះមានជនជាតិហុងគ្រីម្នាក់ដែលទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជាមានវីរុសកូវីដ១៩ ទាំងអស់គ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង