Yearendyearend1140x150
Img 0571

ជនជាតិចិនគ្នាឯងកាប់គ្នា ខណៈមានជនជាតិចិនម្នាក់មិនទាន់ចប់ចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនជាតិចិនគ្នាឯងកាប់គ្នា ខណៈមានជនជាតិចិនម្នាក់មិនទាន់ចប់ចត្តាឡីស័ក

ព្រះសីហនុ៖ ជនជាតិចិនមួយក្រុមមានគ្នា៦នាក់ បានឈ្លោះប្រកែកគ្នា រហូតដល់មានការបង្កហិង្សាផ្ទុះអាវុធ ០១គ្រាប់ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ០០នាទី ទៀបភ្លឺ នៅចំណុចបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ប៉ុន្តែជាការកត់សម្គាល់ នៅក្នុងចំណោមជនជាតិចិន៦នាក់នោះ មានម្នាក់ទើបតែធ្វើដំណើរពីប្រទេសចិនកាលពីថ្ងៃទី ១៦ ខែតុលា ពោលគឺគិតមកដល់ថ្ងៃកើតហេតុមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័កនៅឡើយ។

របាយការណ៍បឋមស្តីពីការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធហតឡាញ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានករណី ជនជាតិចិនចិនវាយគ្នា និងមានការផ្ទុះអាវុធ ០១គ្រាប់។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការការនគរបាលព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសាកសួរពត៌មាននៅជុំវិញកន្លែងកើតហេតុ ទើបដឹកថា ក្នុងករណីនេះ មានជនរងគ្រោះ ០២នាក់ ហើយមានម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង ទើបកម្លាំងសមត្ថកិច្ចយើងបានទៅស្វែងរកជនរងគ្រោះទាំង ០២នាក់។

បន្ទាប់ពីធ្វើការសាកសួរលំអិតអំពីហេតុការរួចមក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ ដោយមានការដឹកនាំសម្របសម្រួលផ្នែកនីតិវិធីផ្ទាល់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជ្យអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការចូលរួមសហការណ៍ពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៤ កម្លាំងសមត្ថកិច្ចយើងបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ០៤នាក់ ជាបន្តបន្ទាប់ ។

យោងតាមរបាយការណ៍ ជនរងគ្រោះទាំង ០២នាក់មានឈ្មោះទី១ ឈ្មោះ Li Hai Yang ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានស្រុកកំណើតខេត្ត ហ៊ឺណាន នៃប្រទេសចិន បានជិះយន្តហោះពីខេត្ត ហឺណាន មកខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ មុខរបរ ម៉ៅការសំណង់នៅម្ដុំគុជអាស៊ី ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។របួស៖ ស្រាល។ប៉ុន្តែបើគិតពីចំនួនថ្ងៃធ្វើចត្តាឡីស័កស្វែករកកូវីដ ជនជាតិចិនរូបនេះ មិនទាន់បំពេញបានគ្រប់ចំនួនថ្ងៃនៅឡើយទេ។

២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានស្រុកកំណើតខេត្ត អ៊ូណាន នៃប្រទេសចិន បានជិះយន្តហោះពីខេត្ត អ៊ូណាន មកខេត្តព្រះសីហនុ នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ មុខរបរ អចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។របួសធ្ងន់ ចំត្រង់ក្រោយខ្នងខាងស្ដាំ ០១ កាំបិត (ប៉ះពាល់ដល់សួត) ,ចំស្នារខាងស្ដាំ ០១ កាំបិត ,ចំត្រង់ទ្រងខាងស្ដាំ ០១ កាំបិត (កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង) ។

ចំណែកជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ E77437001 មានស្រុកកំណើត នៅខេត្ត LIAONING ប្រទេសចិន បានជិះយន្តហោះពីក្រុង ប៉ីជិន មកខេត្តព្រះសីហនុ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០ មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ E30697960 មានស្រុកកំណើត នៅខេត្ត CHONGQING ប្រទេសចិន បានជិះយន្តហោះពីក្រុង សៀងហៃ មកខេត្តព្រះសីហនុ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ LI XIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានស្រុកកំណើត នៅខេត្ត ហៃឡុងជាំង ប្រទេសចិន បានជិះយន្តហោះពីខេត្ត គាន់តុង មកខេត្តសៀមរាប នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៧ មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី)

៤-ឈ្មោះ WANG YAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានស្រុកកំណើត នៅខេត្ត ហឺណាន ប្រទេសចិន បានជិះយន្តហោះពីខេត្ត ហឺណាន មកខេត្តព្រះសីហនុ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។

សូមជម្រាបថា ខាងកម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន អាវុធខ្លី ០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់), បង់កាំភ្លើង ០១ គ្រាប់ ៩mm ចំនួន ១៦គ្រាប់, ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង) ០១ដើម, រថយន្ត ០៣គ្រឿង៖១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BF-6807, ២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004, ៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AK-5931៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង