Yearendyearend1140x150

ជប៉ុនផ្ដល់«គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០»ដល់បណ្ឌិតសភាចារ្យ ស៊ន សំណាង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង 

ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។

ឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់ឯកឧត្ដម ក្នុងកិច្ចការជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនឹងស្ថានទូតជប៉ុន ឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់ឯកឧត្តម និងឱកាសផ្សេងទៀតដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅពេលខាងមុខ។

គួរបញ្ជាក់ថា ឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង កើតនៅថ្ងៃទី១៥ មករា ឆ្នាំ១៩៤៩ មានទីកន្លែងកំណើត  ខេត្តកំពត។នៅ​១៩៩៥ ឯកឧត្ដម បណ្ឌិតសភាចារ្យ ទទួលបាន សញ្ញាបត្របណ្ឌិតផ្នែកប្រវត្តវិទ្យាមកពីសាកលវិទ្យាល័យប៉ារីស៧នៃប្រទេសប៉ារាំង។បទពិសោធន៍ការងារ ២០០៩-បច្ចុប្បន្ន ជាទីប្រឹក្សារាជរដ្ឋាភិបាល បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានអ៊ីនធឺរេដ​បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាប្រវត្តវិទ្យា ១៩៩៩-២០០៩ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ១៩៨៧-១៩៩៨ ប្រធានផ្នែកដេប៉ាតេម៉ង់ផ្នែកប្រវត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១៩៨១-១៩៨៧ ប្រធានសាស្ត្រាចារ្យ នៅសាលាគរុវិជ្ជាជាន់ខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង