Yearendyearend1140x150

ស្រ្តីជាប់ឃុំដែលមានកូននៅជាមួយហើយស្លាប់នៅអាយុ៥ខែ ត្រូវបានដោះលែង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ត្រីម្នាក់ដែលទើបស្លាប់កូននៅក្នុងពន្ធនាគារព្រៃស ត្រូវបានដោះលែង។

ភ្នំពេញ៖ ស្រ្តីម្នាក់ដែលទើបស្លាប់កូននៅក្នុងពន្ធនាគារព្រៃស ត្រូវបានដោះលែងឱ្យមានសេរីភាពចេញពីពន្ធនាគារហើយ ចំណែកឯទោសដែលនៅសល់ត្រូវព្យួរ។ការដោះលែងនេះធ្វើឡើងក្រោមកិច្ចអន្តរាគមន៍ជំនួយផ្នែកច្បាប់របស់ក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៩ខែកុម្ភៈ បានសម្រេចផ្តល់មេធាវី ការពារក្តី ដោយឥតគិតថ្លៃ ជូនស្ត្រីជាប់ឃុំ ដែលមានកូនតូច នៅជាមួយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដែលទារិកា អាយុ៥ខែនោះ បានស្លាប់នៅមន្ទីរពេទ្យ ដោយជំងឺរលាកសួតធ្ងន់ធ្ងរ ។

គួរជម្រាបជូនថា អង្គការលីកាដូកាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទូចឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាពន្លឿនការបើកសវនាការលើស្ត្រីដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំការបើកសវនាការ។ ការទទូចនេះ គឺធ្វើឡើងក្រោយពីមានទារកម្នាក់អាយុ៥ខែ ដែលរស់នៅជាមួយម្តាយនៅក្នុងពន្ធនាគារព្រៃសរដើម្បីរង់ចាំការកាត់ទោសនោះ បានស្លាប់កាលពីខែមុន។

សម្រាប់អង្គការលីកាដូ មរណភាពរបស់ទារកនេះ គឺបានបង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាព និង សិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រី ដែលមានកូនតូចនៅជាមួយ។ ចំពោះការស្លាប់ទារកអាយុ៥ខែនេះ សម្តេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង