Yearendyearend1140x150

ចិនចេញវិធានការគាំទ្រ “សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មលក្ខណៈគ្រួសារ” ដើម្បីកាត់បន្ថយផលប៉ះពាល់វីរុសកូរ៉ូណា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកលី ខឺឈាង ចុះទៅពិនិត្យរោងចត្រផលិតម៉ាស នាពេលកន្លងមក។រូបភាពពីទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ

ចិន ៖ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការមួយចំនួនគាំទ្រដល់ “សហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មលក្ខណៈគ្រួសារ” ដើម្បីគាំទ្រពួកគេកាត់បន្ថយផលប៉ះពាល់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺររលាកសួតប្រភេទថ្មីនេះ។

នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ធប្រជាមានិតចិន លោកលី ខឺឈាង បានគូសបញ្ជាក់ថា ការជួយគាំទ្រដល់“សហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មលក្ខណៈគ្រួសារ” គឺមានប្រយោជន៍ស្មើនឹងធ្វើអោយជីវភាពប្រជាជនរាប់រយលានគ្រួសារមានលំនឹង។ការថ្លែងរបស់លោកលីយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។

នៅក្នុងកិច្ចប្រជុំនេះលោកលីបានដាក់ចេញនូវវិធានការជាច្រើនបង្កើនការគាំទ្រដល់ “សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មលក្ខណៈគ្រួសារ” ដើម្បីគាំទ្រពួកគេកាត់បន្ថយផលប៉ះពាល់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺររលាកសួតប្រភេទថ្មីនេះ។

បើតាមលោកលី ខឺឈាង នៅក្នុងប្រទេសចិនបច្ចុប្បន្នមានសហគ្រាសពាណិជ្ជករលក្ខណៈគ្រួសារដែលចុះបញ្ជីចំនួនជាង៨០លានគ្រួសារ នឹងផ្តល់ការងារជូនប្រជាជនប្រមាណជាង២០០លាននាក់។ ដោយរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីមាន “សហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មលក្ខណៈគ្រួសារ” ជាច្រើននៅទូទាំងប្រទេសត្រូវបានបិទអាជីវកម្មអស់រយៈពេលជាងមួយខែហើយ។

លោកលីនិយាយថា “ នេះមិនត្រឹមតែជះឥទ្ធិពលដោយផ្ទាល់ដល់ការងារ និងប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មលក្ខណៈគ្រួសារនោះទេ ប៉ុន្តែវាក៏មានផលប៉ះពាល់ដល់ប្រតិបត្តិការជាធម្មតារបស់សង្គមទាំងមូលផងដែរ” ។

លោកបន្តថា ៖ “សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មលក្ខណៈគ្រួសារ ” គឺអាចនិយាយបានថា គឺជា“សរសៃឈាម” នៃប្រតិបត្តិការជាធម្មតារបស់សង្គម ដូចនេះយើងត្រូវតែធ្វើអោយ “សរសៃឈាម” នេះមានភាពរលូននឹងរស់រវើក។

គួរបញ្ជក់ថា នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារដ្ឋចិន បានកំណត់នូវវិធានការជាច្រើនដើម្បីជួយ“សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មលក្ខណៈគ្រួសារ ”។ក្នុងនោះមានជាអាទិ៍ទី១ ចាប់ពីថ្ងៃទី ១ ខែមីនាដល់ចុងខែឧសភានេះ លប់ចោលការយកពន្ធVATក្នុងខេត្ត ហ៊ូ ប៉ីទាំងស្រុង ចំពោះអ្នកជាប់ពន្ធខ្នាតតូច។ ចំណែកអត្រាពន្ធក្នុងតំបន់ផ្សេងទៀត ត្រូវបានកាត់បន្ថយពី ៣% មកនៅត្រឹម ១% ។

ទី២ សហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មលក្ខណៈគ្រួសារ នឹងទទួលបាននូវគោលនយោបាយលើកលែងដូចជា ការធានារ៉ាប់រងពេលចាស់ជរា ការគ្មានការងារធ្វើ និងការធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ។ល។ ទី៣ ណែនាំស្ថាប័នហិរញ្ញវត្ថុដើម្បីបង្កើនប្រាក់កម្ចីការប្រាក់ទាបដល់សហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មលក្ខណៈគ្រួសារ។

ទី៤ គឺត្រូវអនុវត្តយ៉ាងមានប្រសិទ្ធិភាពនូវគោលនយោបាយកាត់បន្ថយថ្លៃអគ្គិសនី៥% ចំពោះឧស្សាហកម្មនិងពាណិជ្ជកម្មណាដែលមិនប្រើប្រាស់ថាមពលខ្ពស់។ ទី៥ លើកទឹកចិត្តគ្រប់តំបន់ឆ្លងកាត់តាម កាត់បន្ថយឬលើកលែងការពន្ធប្រើប្រាសដី ដើម្បីគាំទ្រសម្រាប់គ្រួសារឧស្សាហកម្មនិងពាណិជ្ជកម្មលក្ខណៈគ្រួសារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង