Yearendyearend1140x150

ខេត្តសៀមរាប៖កម្ពុជាដាក់ផែនការទាញទេសចរអន្តរជាតិមកវិញឱ្យបាន៧លាននាក់នៅឆ្នាំ២០៣៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ប្រភព៖​ ក្រសួទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានដាក់ផែនការយុទ្ធសាស្ត្ររបស់ខ្លួនថ្មីបន្ថែម ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប-អង្គរឱ្យបានប្រមាណ ៧ លាននាក់ នៅឆ្នាំ២០៣៥ ។តាមផែនការនោះ គឺគោលដៅទេសចរណ៍ធំៗថ្មីនៅជុំវិញអង្គរ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ កាលពីថ្ងៃទី២៦ ខែតុលា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប(ទីក្រុងសៀមរាបថ្មី) គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។

បើតាមលោក ថោង ខុន ទីក្រុងសៀមរាបថ្មី ក្រសួងទេសចរណ៍រៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប្លង់គោលទីក្រុងទាំងមូលត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ ហើយក្រៅពីនេះ គោលដៅទេសចរណ៍ថ្មីចំនួន ៤ ធំៗបន្ថែមលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧ លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។

គួរបញ្ជាក់ថា ឥទ្ធិពលនៃមេរោគផ្លូវដង្ហើម កូវីដ១៩ បានសម្លាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ខណៈប្រទេសនេះរំពឹងខ្លាំងទៅលើទេសចរអន្តរជាតិ។ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩%។

យោងតាមរបាយកាណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)។តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង