Yearendyearend1140x150

នារីជនជាតិចិនម្នាក់សម្តែងធ្វើស្រែកយំថា«ចោរឆក់» ដើម្បីបានលុយត្រឡប់ទៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ត្រូវបានស្នងការនគបាលរាជធានីភ្នំពេញបំភ្លឺថា ជាព័ត៌មានមិនពិត។

យោងតាមរបាយការណ៍ស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ បានរកឃើញថាស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN បាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

ជាលទ្ធផលក្រោយការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កើតឡើងនោះទេ ដោយសារតែគាត់ចង់បានលុយដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញ បានតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថា គាត់ពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង