Yearendyearend1140x150

គម្រោង«ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត»បញ្ចប់ការសិក្សា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា

ប៉ោយប៉ែត៖ ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត បានការបញ្ចប់ការសិក្សាហើយរួចរាល់ហើយនៅពីពេលថ្មីៗនេះ ក្នុងគោលដៅអភិវឌ្ឍក្រោមការដឹកនាំរបស់ក្រុមហ៊ុនឯកជន។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា មានប្រសាសន៍ថាថ្មីៗនេះ ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត ទើបតែបញ្ចប់ការសិក្សានៅក្នុងគម្រោងអភិវឌ្ឍក្រោមការដឹកនាំរបស់ក្រុមហ៊ុនឯកជនមួយ។

គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។

គម្រោងនេះដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ១០០ ហិចតាព្រលានយន្តហោះនេះមានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ៥០លានដុល្លារ។

អភិបាលក្រុងប៉ោយប៉ែត ធ្លាប់បានមានប្រសាសន៍ថា នៅពេលគម្រោងនេះដំណើរការតម្លៃជួលអចលនទ្រព្យបានកើនឡើង បី ឬ ៤ ដង ចំណែកតម្លៃដីក៏បានកើនឡើងខ្លាំងផងដែរដោយតំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៥ ពីមុនមានតម្លៃ៤០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្នមានតម្លៃ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។តំបន់ខ្លះទៀតធ្លាប់មានតម្លៃត្រឹមតែ៣ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នកើនឡើងដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គួរបញ្ជាក់ថា ក្រុងប៉ោយប៉ែត ជាក្រុងមួយស្ថិតនៅក្នុង ខេត្តបន្ទាយមានជ័យ ជាព្រំប្រទល់រវាង ប្រទេសកម្ពុជា និងថៃ។បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង