Yearendyearend1140x150

ពលរដ្ឋខ្មែរជាង៣០ម៉ឺននាក់បានបាត់បង់ការងារ ដោយសារវិបត្តិកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរប្រមាណជាង៣០ម៉ឺននាក់បានបាត់បង់ការងារ ដោយសារតែការអូសបន្លាយនៃវិបត្តិកូវីដ១៩។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា នៅថ្ងៃទី ២៦ តុលានេះ។

សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងវិបត្តិកូវីដ១៩ កម្ពុជាមិនមានការបាត់បង់ការងាររហូតដល់រាប់លាននាក់នោះទេ ពោលគឺបាត់បង់ការងារប្រមាណតែ៣០ម៉ឺននាក់ប៉ុណ្ណោះ ហើយកម្មករដែលបាត់បង់ការងារទាំងអស់នោះក៏បានរកការងារថ្មីផងដែរ។

សម្តេចថ្លែងថា “យើងអត់មានបាត់បង់ការងាររហូតរាប់លានទេ យើងបាត់បង់ការងារប្រមាណ៣០ម៉ឺននាក់តែប៉ុណ្ណោះ ក្នុងពេលការងារមួយចំនួនត្រូវបានបង្កើតថ្មីដែរ អ៊ីចឹងអ្នកបាត់បង់ការងារ៣០ម៉ឺននាក់នោះក៏បានមករកការងារថ្មីដែរ”។

ដំណើរការក៏វិជ្ជមាននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអរគុណដល់វិស័យឯកជនដែលប្រឹកប្រែងដំណើរការដោយមិនដួលរលំ មិនក្ស័យធុន មិនបិទទ្វារ ហើយថែមទាំងបង្កើនការងារបន្ថែមនាំឱ្យពលរដ្ឋកម្ពុជាមួយចំនួនទទួលបានការងារថ្មី ដើម្បីបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសាររបស់ពួកគេ។

សម្តេច ហ៊ុន សែន បានកោតសរសើរ និងអរគុណដល់ក្រុមហ៊ុនOCICដែលផ្តល់ការងារជាង១ម៉ឺនកន្លែងដល់ពលរដ្ឋខ្មែរ ហើយក្រុមហ៊ុនOCIC បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឃន៍វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ដោយកន្លងមកក្រុមហ៊ុនបានចូលរួមអភិវឌ្ឍមជ្ឈមណ្ឌលកោះពេជ្រ ព្រលានយន្តហោះ ក្រុងរណបជ្រោយចង្វា ហើយឥឡូវនេះនៅកោះនរាបន្ថែមទៀត។ សម្តេចបានចាត់ទុកថានេះ ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ថា ចាប់ពីចុងឆ្នាំ២០១៩ មកដល់បច្ចុប្បន្នពិភពលោកបានជួបនូវវិបត្តិកូវីដ១៩។កម្ពុជាក៏ជាប្រទេសរងផលប៉ះពាល់ផងដែរ។គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៧នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៨៣នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន០៤នាក់៕

ដោយឡែក ចំពោះកម្មករ កម្មការិនីដែលអស់ការងារធ្វើដោយសារតែរោងចក្រព្យួរការងារវិញ គឺរដ្ឋាភិបាលកម្ពុជាផ្តល់ដល់ពួកគេចំនួន៤០ដុល្លារ រីឯចៅកែរោងចក្រផ្តល់៣០ដុល្លារ សរុប៧០ដុល្លារក្នុងមួយខែ។ លោកហេង សួរ បានអះអាងថា មកដល់ពេលនេះ កម្មករ កម្មការិនីប្រមាណ៥ម៉ឺន៦ពាន់នាក់កំពុងស្ថិតក្នុងបញ្ជីដែលត្រូវផ្តល់ប្រាក់ឧបត្ថម្ភ។ បើតាមលោកហេង សួរ ដដែល ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនឹងផ្តល់ដល់ពួកគេនៅក្នុងសប្តាហ៍នេះតាមរយៈធនាគារវីង។ ធនាគារវីង ដែលនឹងផ្តល់លេខកូដបើកប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីតាមរយៈលេខទូរស័ព្ទរបស់ពួកគេនីមួយៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង