Yearendyearend1140x150

លោក ស៊ី ជីងភីង៖ និន្នាការវិជ្ជមានក្នុងការបង្ការជំងឺកូរ៉ូណា ធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមងើបឡើងវិញយ៉ាងឆាប់រហ័ស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។រូបភាពពីទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ

ចិន៖ លោក ស៊ី ជីងភីងបានប្រាប់គណៈកម្មាធិការបក្សនិងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ឱ្យយល់ច្បាស់ពីការរីករាលនៃជំងឺឆ្លង ក៏ដូចជាស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃក្នុងការប្រឆាំងជំងឺរាតត្បាតប្រជាជន និង សម្រេចឲ្យបានគោលដៅកសាងសង្គមរុងរឿងកម្រិតមធ្យមលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រ។

ការថ្លែងរបស់ លោក ស៊ី ជីងភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅថ្ងៃពុធនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC ស្តីពីការការពារនិងត្រួតពិនិត្យជំងឺឆ្លងវីរុសវីរុសថ្មី (COVID-១៩) ។

ក្នុងអង្គប្រជុំលោកស៊ី បានមានប្រសាសន៍ថា និន្នាការវិជ្ជមានក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ អាចនឹងធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមងើបឡើងវិញយ៉ាងឆាប់រហ័ស ប៉ុន្តែស្ថានភាពនៅខេត្តហ៊ូប៉ី និងទីក្រុងអ៊ូហាននៅតែជាបញ្ហាស្មុគស្មាញ និងគួរឱ្យព្រួយបារម្ភ ដែលហានិភ័យនៃការងើបឡើងវិញនៃជំងឺឆ្លង(COVID-១៩) នៅក្នុងតំបន់ផ្សេងទៀតមិនត្រូវបានគេមើលរំលង។

លោកស៊ី បាននិយាយថា នៅពេលនេះវាមានសារៈសំខាន់ណាស់ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង(COVID-១៩) និងពន្លឿនគ្រប់ផ្នែកនៃការងារនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង