Yearendyearend1140x150
Img 0571

រដ្ឋាភិបាលកម្ពុជាសម្រេចពន្យាពេល«យកពន្ធលើចំណេញមូលធន២០ភាគរយ»ទៅឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានឯកភាពឲ្យលើកពេលការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដើមឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា ចេញផ្សាយនៅថ្ងៃទី២២ តុលា ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចឲ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។

សូមរម្លឹកជូនថា រដ្ឋាភិបាលធ្លាប់បានប្រកាសចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១​ ត​ទៅ ការ​លក់​ផ្ទះ ដី​ធ្លី នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ចំនួន​២០​%​។ ការណ៍​នេះ​ត្រូវ​បាន​អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​កម្ពុជា​សម្ដែង​ការ​ស្វាគមន៍ ប៉ុន្តែ​អ្នក​ដែល​រក​ស៊ី​ខាង​ផ្នែក​អចលនទ្រព្យ​វិញ​បាន​សម្ដែង​ការ​ត្អូញត្អែរ​ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។​អ្នក​វិភាគ​សេដ្ឋកិច្ច​និង​អ្នក​រកស៊ី​ខាង​ផ្នែក​អចលនទ្រព្យ​ខ្លះ​យល់​ស្រប​គ្នា​ថា ការ​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​២០%​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ តែ​ធ្វើ​មិន​ត្រូវ​ពេល​វេលា​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង