Cct850x100 1
1800px x h300px kh

ចិន​ប្រកាស​ផ្តល់​«វ៉ាក់សាំង​»ជូន​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាអាទិភាព​តាម​ទម្រង់​បរិច្ចាគ​ឬ​ជំនួយ​ឥតសំណង​

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​

ចិន៖ លោក​Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ កាលពី​ថ្ងៃទី ២១ ខែតុលា បានថ្លែងថា ប្រទេសចិន​ជា​អង្គភាព​សេដ្ឋកិច្ច​ធំបំផុត​ក្នុងការ​គាំទ្រ​ផែនការ​អនុវត្ត​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩ ហើយចិន​នឹង​ផ្តល់​វ៉ាក់សាំង ​ជូន​ប្រទេស​កំពុងអភិវឌ្ឍន៍​​ជាអាទិភាព​តាម​ទម្រង់​បរិច្ចាគ​ឬ​ជំនួយ​ឥតសំណង​ជាដើម ។

លោក​Zhao Lijian បាន​ថ្លែងថា បច្ចុប្បន្ន ប្រទេសចិន​មាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩ ចំនួន ៤ ប្រភេទ​បាន​ឈានចូល​ការធ្វើតេស្ត​លើមនុស្ស​ដំណាក់កាល​ទី ៣ ហើយមាន​សមត្ថភាព​ផលិត​និង​ផ្គត់ផ្គង់​ខ្លួនឯង​គ្រប់គ្រាន់ ប៉ុន្តែ​នៅតែ​សម្រេចចិត្ត​ចូលរួម​ផែនការ​អនុវត្ត​មួយនេះ គឺក្នុង​គោលបំណង​ជំរុញ​ការចែករំលែក​វ៉ាក់សាំង​ដោយយុត្តិធម៌ ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ នេះជា​វិធានការ​សំខាន់​របស់​ប្រទេសចិន​ដែល​ប្រកាន់ខ្ជាប់​ទស្សនៈ​សហគមន៍​រួមវាសនា​សុខាភិបាល​មនុស្សជាតិ និងអនុលោមតាម​ពាក្យសន្យា​របស់ខ្លួន​ក្នុងការ​ជំរុញឱ្យ​វ៉ាក់សាំង​ទៅជា​ផលិតផល​សាធារណៈ​ជាសកល ៕អត្ថបទ Cri ccfr

Khcct banner

អត្ថបទទាក់ទង