Yearendyearend1140x150

មុនថ្ងៃ២៣តុលា៖សម្ដេចហ៊ុន សែន ព្រមានបង្រ្កាបចំពោះអ្នករៀបគម្រោងតវ៉ាមុខទូតចិន

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
សម្តេច ហ៊ុន សែន ថ្លែងនៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែតុលាឆ្នាំ ២០២០។

បន្ទាយមានជ័យ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែននៅថ្ងៃទី២១ ខែតុលាឆ្នាំ ២០២០នេះ បានព្រមានទុកជាមុនចំពោះអ្នកដែលមានគម្រោងរៀបចំតវ៉ានៅមុខស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៣តុលា ខាងមុខនេះ។

ថ្លែងក្នុងពេលចែកអំណោយដល់ប្រជាពលរដ្ឋជាង១ ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ សម្តេចហ៊ុន សែន បានប្រកាសឲ្យក្រុមអ្នកតវ៉ាមានការប្រយ័ត្នប្រយែងមែនទែន ខណៈដែលរដ្ឋាភិបាលកំពុងតែជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដូចជាបញ្ហាជំនន់ទឹកភ្លៀង។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា "វាជិតដល់ថ្ងៃទី ២៣តុលា មានគេចង់ធ្វើបាតុកម្ម ខ្ញុំសូមផ្ដាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថាន ទូតចិន នៅទីក្រុងភ្នំពេញប្រយ័ត្នប្រយែងគេកំពុងតែទឹកលិចណាកុំមករញ៉េរញ៉ៃ វើយប្រាប់ហើយ និយាយគ្នាស្ដាប់ឱ្យបាន"។

សម្តេចហ៊ុន សែន បានថ្លែងថា មុខសញ្ញាអ្នករៀបចំគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតចិន ត្រូវបានរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបានហើយ ហើយរបាយការណ៍ប្រជុំគ្រោងធ្វើបាតុកម្មក៏បានផ្ញើមកឲ្យរដ្ឋាភិបាលផងដែរ។

សម្តេចហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅក្នុងកាលៈទេសៈពេលនេះ រដ្ឋាភិបាលត្រូវការកម្លាំងទាំងអស់ដើម្បីចូលរួមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែបញ្ហាជំនន់ទឹកភ្លៀង ដូច្នេះការតវ៉ាណាមួយនៅក្នុងថ្ងៃទី២៣តុលាសម្តេចប្រកាសព្រមានទុកជាមុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង