Yearendyearend1140x150

សម្តេច ស ខេង៖ អ្នកដំណើរបច្ចុប្បន្នខ្លាចនគរបាលចរាចរណ៍ ជាងខ្លាចច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែ មករា ឆ្នាំ២០២០ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។សម្ដេចបង្ហាញការកត់សំគាល់ថា អ្នកដំណើរបច្ចុប្បន្ននេះ ខ្លាចនគរបាលណាស់ ដូច្នេះសម្ដេចណែនាំឱ្យបង្កើនការដាក់ពង្រាយកម្លាំងចរាចរណ៍ត្រួតពិនិត្យពេលយប់ ដើម្បីឱ្យពលរដ្ឋគោរពច្បាប់ ។

ថ្លែងក្នុងពិធីប្រជុំត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង បានគូសបញ្ជាក់ថា អ្នកដំណើរបច្ចុប្បន្ននេះ ខ្លាចនគរបាលណាស់ ជាក់ស្ដែងពេលថ្ងៃមាននគរបាលធ្វើការងារច្រើន អ្នកធ្វើដំណើរពាក់មួកសុវត្ថិភាព និងគោរពច្បាប់បានច្រើន ប៉ុន្តែពេលយប់មិនសូវមានកម្លាំងនគរបាលចរាចរណ៍ឈរជើង ពលរដ្ឋបែរជាបំពានច្បាប់ច្រើនទៅវិញ ពិសេសមិនពាក់មួកសុវត្ថិភាពតែម្ដង។

សម្ដេចបានណែនាំឱ្យបង្កើនការដាក់ពង្រាយកម្លាំងចរាចរណ៍ត្រួតពិនិត្យពេលយប់ ។ជាមួយគ្នានេះសម្ដេចក៏ណែនាំឱ្យបង្កើនការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំរកសារធាតុញៀនផងដែរ។

សេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើងបន្ទាប់ពីឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុក បង្ករជាក្ដីបារម្ភយ៉ាងធំធេង ដែលទាមទារឱ្យមានកិច្ចប្រជុំប្រចាំខែនេះឡើងវិញ ដើម្បីត្រួតពិនិត្យការងារឱ្យបានកាន់តែមានប្រសិទ្ធភាព ។នៅឆ្នាំ២០២០នេះ រដ្ឋាភិបាលបានកំណត់យកជាថាឆ្នាំបង្កើនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗទាំងអស់។

សម្ដេចបានសង្កត់ធ្ងន់ថា “ច្បាប់ គឺមិននិយាយពីការដឹង ឬមិនដឹងច្បាប់នោះទេ គឺត្រូវតែនិយាយពីការគោរព! ដូច្នេះការអនុវត្តច្បាប់ត្រូវតែសំខាន់សម្រាប់ឆ្នាំនេះ ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយយើងបានផ្ដោតលើការអប់រំ” ។

ជាមួយគ្នានោះ សម្ដេចឧបនាយករដ្ឋមន្ត្រីបានថ្លែងក្រើនរំលឹកដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវប្រកាន់ទស្សនៈ«មនុស្សគ្រប់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់» គឺច្បាប់មិនសម្រាប់អ្នកតូច មិនសម្រាប់អ្នកធំឡើយ ឱ្យតែខុសច្បាប់ត្រូវតែទទួលខុសត្រូវការផាកពិន័យ និងការផ្ដន្ទាទោស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង