Yearendyearend1140x150
Img 0571

សេដ្ឋកិច្ចចិនស្តារឡើងវិញដោយត្រឡប់ទៅកាន់ផ្លូវអភិវឌ្ឍជាប្រក្រតី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ “ខណៈតំបន់ភាពច្រើននៅលើពិភពលោកបាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចិនបានបញ្ជាក់ម្តងទៀតថា បន្ទាប់ពីគ្រប់គ្រងជំងឺឆ្លងបានប្រកបដោយប្រសិទ្ធភាព គឺមានលទ្ធភាពសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗ ។ ” នេះគឺជាការវាយតម្លៃរបស់កាសែត « New York Times»បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសទិន្នន័យសេដ្ឋកិច្ចក្នុងត្រីមាសទី៣កាលពីថ្ងៃទី១៩ ខែតុលា ។ អនុលោមតាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសនៅថ្ងៃដដែលនោះបានឱ្យដឹងថា ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅត្រីមាសទី៣បានឡើងដល់ ៤.៩ភាគរយ និយាយជាទូទៅ ពីត្រីមាសទីមួយដល់ទីត្រីមាសទី៣ ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិនបានកើនឡើង០.៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដូច្នេះ ល្បឿនកំណើនសេដ្ឋកិច្ចចិនបានប្រែពីអវិជ្ជមានទៅជាវិជ្ជមាន សេដ្ឋកិច្ចបន្តងើបឡើងវិញប្រកបដោយភាពនឹងនរនិងជាបន្តបន្ទាប់។

ក្នុងចំណោមទិន្នន័យដែលត្រូវប្រកាសជាថ្មីបំផុត មានតួលេខជាច្រើនដែលបានប្រែពីអវិជ្ជមានទៅជាវិជ្ជមានជាលើកដំបូងក្នុងឆ្នាំនេះ” ។ ក្នុងនោះ បូករួមទាំង៖ល្បឿនកំណើនប្រចាំត្រីមាសនៃទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ ល្បឿនកំណើននៃការវិនិយោគទៅលើទ្រព្យសម្បត្តិថេរក្នុងបីត្រីមាសដំបូងនៃឆ្នាំនេះ ល្បឿនកំណើននៃប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅទូទាំងប្រទេសចិននិងល្បឿនកំណើននៃទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលក្នុងបីត្រីមាសដំបូងនៃឆ្នាំនេះជាដើម ។ ក្រៅពីនេះ គិតរហូតដល់ខែកញ្ញា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានរក្សាកំណើនវិជ្ជមាន៦ខែជាប់ៗគ្នា សន្ទស្សន៍ផលិតកម្មខាងឧស្សាហកម្មសេវាកម្មបានរក្សាកំណើនវិជ្ជមាន៥ខែជាប់ៗគ្នា ទំហំសរុបលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើងជាវិជ្ជមាន២ខែជាប់ៗគ្នា និងទំហំសរុបនាំចេញនាំចូលទំនិញបានរក្សាកំណើនវិជ្ជមាន៤ខែជាប់ៗគ្នា ។ និន្នាការប្រែប្រួលរបស់សន្ទស្សន៍សំខាន់ៗទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង ព្រមនិងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិនដើរនៅជួរមុខនៅលើពិភពលោកទាំងមូលយ៉ាងពិតប្រាកដ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកទាំងមូល មិនបាច់សង្ស័យឡើយ សេដ្ឋកិច្ចចិនដែលមានភាពកាន់តែល្អប្រសើរឡើងនឹងមានឥទ្ធពលវិជ្ជមានទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។និយាយសរុបមក សភាពការណ៍ជាទូទៅរបស់សេដ្ឋកិច្ចចិនដែលបានវិវឌ្ឍទៅរកភាពវិជ្ជមាន គឺមិនកែប្រែទេ ។ ជំហានក្រោយ ប្រទេសចិននឹងបន្តធ្វើឱ្យកំណែទម្រង់និងការបើកទូលាយមានភាពកាន់តែស៊ីជម្រៅ ក្នុងបរិបទធ្វើការងារបង្ការនិងគ្រប់គ្រង់ជំងឺឆ្លងជាប្រក្រតី ក្នុងន័យជំរុញសេដ្ឋកិច្ចទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ខិតខំប្រឹងប្រែងសម្រេចបាននូវភារកិច្ចនិងគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំនេះ ក៏ដូចជារួមចំណែកអស់ពីលទ្ធភាពរបស់ខ្លួនក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលលោកផងដែរ៕អត្ថបទពី Cri ccfr


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង