Yearendyearend1140x150
Img 0571

អ្នកជំនាញ៖តម្លៃ«អចលនទ្រព្យកម្ពុជា»នៅតែរក្សាលំនឹងល្អទោះជួបវិបត្តិកូវីដ និងទឹកជំនន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្នតម្លៃអចលនទ្រព្យនៅប្រទេសកម្ពុជា នៅតែរក្សាលំនឹងបានល្អបើទោះបីជាប្រទេសមួយនេះ កំពុងតែជួបបញ្ហាវិបត្តិកូវីដ១៩ នឹងបញ្ហាជំនន់ទឹកភ្លៀងក្តី។នេះបើតាមការលើកឡើងរបស់លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោកច្រឹក សុខនីម បានពន្យល់ថា មូលហេតុដែលតម្លៃអចលនទ្រព្យនៅកម្ពុជាមិនធ្លាក់ថ្លៃ គឺដោយសារតែតម្លៃអចលនទ្រព្យនៅប្រទេសកម្ពុជាបច្ចុប្បន្នមិនមានតម្លៃថ្លៃខ្ពស់ខ្លាំងដូចប្រទេសនៅក្នុងតំបន់។ទី២ ដោយសារតែវិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានការគាំទ្រពីវិស័យធនាគារដែលជាហេតុធ្វើឲ្យវិស័យមួយនេះ នៅតែមានឱកាលក្នុងការដោះដូរ ប៉ុន្តែការដោះដូរមានតែក្នុងប្រទេស។

បើតាមសុខនីម វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានៅតែមានឱកាស ហើយឱកាសនេះ គឺដោយសារតែចលនាទ្រព្យនៅប្រទេសកម្ពុជានៅមានតម្លៃថោកនៅឡើយដោយមិនថ្លៃខ្លាងដល់១ការ៉េ១ម៉ឺនដុល្លារ ដូចប្រទេសនៅជិតខាងកម្ពុជា ជាពិសេសប្រទេសវៀតណាមដែលសព្វថ្ងៃ១ការ៉េ១ម៉ឺនដុល្លារ។ដូច្នេះកម្ពុជានៅតែអាចឡើងថ្លៃបន្ថែមនៅថ្ងៃអនាគត។

ទាក់ទងនឹងបញ្ហាទឹកជំនន់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ អះអាងថា វាជាគ្រោះធម្មជាតិ ហើយវាកើតឡើងក្នុងរយៈពេលខ្លី អ្វីៗវានឹងល្អប្រសើរក្រោយជំនន់ទឹកភ្លៀងរសាត់អណ្តែតបាត់ទៅវិញ។

តែយ៉ាងណាក៏ដោយ លោកច្រឹក សុខនីម ចាត់ទុកបញ្ហាជំនន់ទឹកភ្លៀងពេលនេះជាមេរៀនមួយសម្រាប់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យដោយមុននឹងសម្រេចធ្វើការសាងសង់ត្រូវគិតគូពីទីតាំង និងធ្វើប្រព័ន្ធឱ្យបានធំៗ ហើយជាពិសេសត្រូវរកទីតាំងដើម្បីស្ពប់ទឹកក្នុងករណីមានភ្លៀងខ្លាចកើតឡើង។ជាក់ស្តែងលើកឡើងពីបទពិសោធន៍នៅប្រទេសហូឡង់ដែលជាប្រទេសមួយនៅក្រោមនីវូទឹក តែប្រទេសនេះបានរៀបចំប្រព័ន្ធស្តប់ទឹកច្រើនដើម្បីដោះស្រាយពេលមានទឹកច្រើនម្តងៗ។ដូច្នេះលោកស្នើឱ្យភាគីព័ន្ធគិតគូពីចំណុចនេះ ដើម្បីភាពរីកចំរើននៅថ្ងៃអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង