Yearendyearend1140x150
Img 0571

ក្នុងពេលជំនន់ទឹកភ្លៀង«កណ្តុរ»ឆ្លៀតឱកាសស៊ីដំណាំស្រូវនៅត្បូងឃ្មុំអស់៨០ហិកតា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដំណាំស្រូវនៅភូមិសាស្ត្រឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ស្រូវពូជផ្ការំដួល ប្រមាណ ៨០ហិកតា ត្រូវកណ្តុរកាត់ស៊ីខូចខាតទាំងស្រុង ដោយសារប៉ុន្មានសប្តាហ៍មកនេះ ទឹកភ្លៀង បានបង្អុរធ្លាក់ជាបន្តបន្ទាប់ លិចវាលស្រែនៅតំបន់ទំនាប ដែលខ្វះទឹកកន្លងមក ដែលជាហេតុធ្វើឲ្យសត្វកណ្តុរបានបម្លាស់ទីទៅប្រមូលផ្តុំតំបន់ទួល។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។

ស្របនឹងពេលនេះ ស្រូវផ្ការំដួល ចូលដល់ដំណាក់កាលផើមនិងចេញកួរ ចេញផ្កា ហើយមួយចំនួនចូលដល់ដំណាក់កាលដាក់ទឹកដោះ បានក្លាយជាប្រភពទាក់ទាញសត្វកណ្តុរ ដែលស្វែងរកចំណី។ ជាក់ស្តែងនៅភូមិសាស្ត្រឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ស្រូវពូជផ្ការំដួលត្រូវកណ្តុរកាត់ស៊ីខូចខាតទាំងស្រុង បន្ទាប់ពីស្តារឡើងវិញ។

ហេតុនេះ ដើម្បីទប់ស្កាត់ការបំផ្លាញស្រូវពីសត្វកណ្តុរបន្តទៀត មន្ត្រីជំនាញនៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានចុះសំណេះសំណាលដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដោយធ្វើការណែនាំ និងបង្ហាញដល់បងប្អូនប្រជាកសិករ ត្រូវចុះពិនិត្យស្រែឲ្យបានជាប្រចាំ តាមដាន ពិនិត្យវត្តមានសត្វកណ្តុរនិងយកចិត្តទុកដាក់ខ្ពស់ចូលរួមទប់ស្កាត់និងកម្ចាត់សត្វកណ្តុរ តាមវិធីសាស្ត្រមួយចំនួន។

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបង្ហាញពីវិធីទប់ស្កាត់ និងកម្ចាត់កណ្តុរស៊ីស្រូវរួមមាន ទី១-ដាក់បំពង់ឬស្សី ឬ ទុយោ នៅក្បែរភ្លឺស្រែ ឬដាក់សម្រាស់ជាគំនរៗ ជាជម្រកសត្វកណ្តុរ ដើម្បីចាប់កណ្តុរ។ ២-ដាក់នុយបំពុល ដោយផ្លាស់ប្តូរប្រភេទនុយជាប្រចាំ។ ៣-ប្រើអង្គប់ចាប់កណ្តុរ។ ៤-ថែរក្សាសត្វប្រេដាទ័រ ដូចជា ពស់ថ្លាន់ ទីទុយ ខ្លែងស្រាក។ ៥-ត្រូវបំផ្លាញជម្រក និងកម្ចាត់កណ្តុរ ជាសហគមន៍(កសិករទាំងអស់ ចូលរួមកម្ចាត់ព្រមគ្នា ក្នុងពេលតែមួយ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង