Yearendyearend1140x150

ដំណាំស្រូវជាង១០ម៉ឺនហិកតានៅបាត់ដំបងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
(រូបភាពដោយ៖​ មន្ទីរកសិកម្មខេត្តបាត់ដំបង)

ភ្នំពេញ៖ គ្រោះទឹកជំនន់នៅក្នុងស្រុកចំនួន១១ នៃខេត្តបាត់ដំបង បានផ្ដល់ផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១០១.១៥៦ហិកតា។នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងដែលសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន។

យោងតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា «គ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវសរុបរួម ជាងដប់ម៉ឺនហិកតា ក្នុងនោះរួមមាន ការរងខូចខាតដំណាំស្រូវប្រមាណ ២៤.៦១៥ហិកតា និងប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំឧស្សហកម្មសរុប ៥៥.០១៣ ហិកតា និងខូចខាតដោយទឹកជំនន់សរុប ៣៥.៣៦៨ហិកតា»៕

(រូបភាពដោយ៖​ មន្ទីរកសិកម្មខេត្តបាត់ដំបង)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង