Cct850x100 1

សម្តេចហ៊ុន សែនឱ្យអាជ្ញាធរគ្រប់ខេត្តសម្រួលសុវត្ថិភាពដល់លោកកឹម សុខាពេលចុះចែកអំណោយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ កឹម​ សុខា ​នៅ​វិមាន​រដ្ឋសភា​កន្លងទៅ។ រូបថត AFP

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ជាពិសេសខេត្តដែលរងគ្រោះដោយសារទឹកជំនន់ ត្រូវធ្វើការសម្រួលសុវត្ថិភាព និងសណ្តាប់ធ្នាប់ដល់ ឯកឧត្តម កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ពេលចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការអំពាវនាវរបស់សម្តេចហ៊ុន សែននេះ បានទៅដល់អាជ្ញាធរថ្នាក់ក្រោមហើយ។ប៉ុន្តែលោកថា ការអំពាវនាវនេះមិនមែនសំដៅតែលោកកឹម សុខា តែម្នាក់នោះទេ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ដែលមានចិត្តចង់ជួយពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ជាកាតកត់សម្ភាល់ ការអំពាវនាវរបស់សម្តេច ហ៊ុន សែននេះ គឺបន្ទាប់ពីអាជ្ញាធរ​ ឃុំ​ចំណោម​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ មិន​ឲ្យ​ក្រុម​លោក​ កឹម សុខា​ ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ទី​នោះ​ទេ​ ខណៈ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ ចាត់​ទុក​ថា​ ការ​រារាំង​នេះ​ថា​ជា​ការ​រើសអើង​ផ្នែក​នយោបាយ​។៕

Khcct banner

អត្ថបទទាក់ទង