Yearendyearend1140x150

«បារីក្លែងក្លាយ»ដែលប៉ូលិសកម្ពុជានិងចិនបង្ក្រាបកន្លងទៅ គិតជាទឹកប្រាក់ដល់ទៅ៥៧លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប៉ូលិសកម្ពុជានិងចិនបានសហការគ្នាបង្ក្រាបករណីផលិត និងលក់បារីក្លែងក្លាយដ៏ធំមួយ ដែលគិតជាទឹកប្រាក់មានរហូតដល់៤០០លានយ័នលុយចិន ប្រមាណ៥៧លានដុល្លារអាមេរិក។

យោងតាមការផ្សាយព័ត៌មានរបស់ប្រទេសចិនបានអោយដឹងថា ប៉ូលីសក្រុងសៀងហៃ តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ បានសហការជាមួយប៉ូលិសកម្ពុជាបង្ក្រាបករណីផលិតនិងលក់បារីក្លែងក្លាយដ៏ធំមួយ។

ករណីនេះ ក្លាយជាករណីធំបំផុត និងចំនួនទឹកប្រាក់ខ្ពស់បំផុតដែលពាក់ព័ន្ធនឹងការផលិតនិងការលក់បារីក្លែងក្លាយឆ្លងដែន​ និងរឹបអូសបារីក្លែងក្លាយជាង១លានសុង​ ដែលសរុបជាទឹកប្រាក់ជាង៤០០លានយ័ន។

ប៉ូលីសនៃប្រទេសទាំងពីរក្នុងការបង្ក្រាបករណីនេះបានចាប់ខ្លួនជនសង្ស័យចំនួន៤៣នាក់នៅក្នុងប្រទេសចិននិងកម្ពុជា ដែលក្នុងនោះមាន១៩ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយត្រូវ​បានបញ្ចូនទៅចិនទទួលហើយ។

សូមបញ្ចាក់ថា កាលពីថ្មីៗនេះ កម្លាំងនគរបាលកម្ពុជា​បានឆ្មក់ចូលបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយជាច្រើនកន្លែង ហើយចាប់បានជនសង្ស័យជាច្រើនក្រុម ដោយភាគច្រើនជាជនជាតិចិន។

ទីតាំងផលិតបារីក្លែងក្លាយដែលកម្លាំងនគរបាលកម្ពុជា​បានឆ្មក់ចូលបង្ក្រាបកន្លងទៅ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង