Yearendyearend1140x150
Img 0571

ក្នុងវិបត្តិកូវីដ៖កម្ពុជានាំ«សត្វស្វា»ទៅក្រៅប្រទេសមានការកើនឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចាប់ពីជំងឺកូវីដ១៩ផ្ទុះនិងរីករាលដាលនៅទូទាំងសកលលោកមក ធ្វើអោយតម្រូវការសត្វស្វា មានការកើនឡើង គួរអោយកត់សំគាល់ ដោយឆ្នាំនេះកម្ពុជាបាននាំស្វាចេញទៅកាន់ប្រទេសជឿនលឿនមានការកើនឡើងយ៉ាងសន្ធឹកសន្ធាប់។

យោងតាមរបាយការណ៍ដែលស៊ីស៊ីថាមស៍ ទទួលបានពីក្រសួងកសិកម្មបានអោយដឹងថា នៅខែមេសាឆ្នាំនេះ កម្ពុជាបាននាំចេញស្វាក្តាមចំនួន១០៨០ក្បាល នៅខែឧសភានាំចេញ២១២០ក្បាល និងខែសីហានាំចេញចំនួន១៨០០ក្បាល។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកសិដ្ធានចិញ្ចឹមស្វា(ពូជស្វាក្តាម)ចំនួន៨កន្លែង ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនបរទេសចំនួន៧ក្រុមហ៊ុន ដែលស្ថិតក្នុងទីក្រុងភ្នំពេញ ខេត្តកំពុងធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់និងកំពង់ឆ្នាំង។

នៅក្នុងឆ្នាំ២០១៨ ប្រទេសកម្ពុជានាំស្វាទៅក្រៅប្រទេសជឿនលឿនចំនួន៤៣១០ក្បាល ដើម្បីធ្វើបំរើដល់ការពិសោធន៍។

គិតត្រឹមខែសីហាឆ្នាំ២០២០ កសិដ្ធានចិញ្ចឹមស្វាពិសោធន៍ចំនួន៨កន្លែងក្នុងប្រទេសកម្ពុជាមានចិញ្ចឹមស្វាប្រមាណ៦៧៣៥២ក្បាល។ ហើយកសិដ្ឋានទទួលបានការអនុញ្ញាតិពីរដ្ធាភិបាល ជាក្រុមហ៊ុនវិនិយោគមានមកពីប្រទេសចិន ជប៉ុន កូរ៉េ និងអាមេរិកជាដើម។

នៅលើពិភពលោកនេះ កំពុងតែខិតខំដើម្បីបញ្ចប់ការផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ យោងតាមរបាយការណ៍របស់អង្កការសុខភាពពិភពលោកបានអោយដឹងថា មានការស្វាវជ្រាវផលិតវ៉ាក់សាំង វិធីព្យាបាលនិងថ្នាំព្យាបាលជំងឺកូវីដ១៩ មានប្រមាណជាង១០០ប្រភេទនៅលើសកលលោក។ការពិសោធន៍ទៅលើស្វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងតំណាក់កាលចុងក្រោយមុននឹងប្រើប្រាស់ទៅលើមនុស្ស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង