Yearendyearend1140x150
Img 0571

លោកកឹម សុខាបរិច្ចាគជូនរដ្ឋាភិបាល៥ពាន់ដុលារជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា រួមទាំងអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃសុក្រទី១៦ ខែតុលានេះ បានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលចំនួន៥ពាន់ដុលារ ដើម្បីជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់។

តាមរយៈហ្វេសហប៊ុកផ្លូវការរបស់ខ្លួនលោក កឹម សុខា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរក្នុង​ និងក្រៅប្រទេស មានចិត្តសប្បុរសធម៌ អាណិតស្រឡាញ់បងប្អូនរួមជាតិយើងដែលបាន​ និងកំពុងរងគ្រោះដោយទឹកជំនន់ ដែលបានចូលរួមជាថវិកា​ សម្ភារៈ តាមរយៈលោក ដើម្បីយកទៅចែកជូនផ្ទាល់ដល់ទីកន្លែងរងគ្រោះកន្លងមក​ និង បន្តទៀត។​

បើតាមលោក កឹម សុខា នៅថ្ងៃនេះលោកបានផ្តល់ជូនតាមរយៈរាជរដ្ឋាភិបាលសម្រាប់ចូលរួម ការងារសង្រ្គោះផលប៉ះពាល់ដោយទឹកជំនន់នេះ​ នូវទឹកប្រាក់ចំនួន​ ៥.០០០$​ (ប្រាំពាន់ដុល្លាអាមេរិក)​ ផងដែរ។សម្រាប់លោកកឹម សុខា ការខិតខំរួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ដោយគ្មានការរេីសអេីង​ មិនគិតពីនិន្នាការនយោបាយ។

ជាថ្មីម្តងទៀត លោកបានអំពាវនាវឲ្យបងប្អូនប្រុងប្រយត្ន័ខ្ពស់បន្តទៀត ចំពោះមុខគ្រោះមហន្តរាយនេះ និងសូមជូនពរឲ្យខ្មែរបានសុខ ចាកផុតទុក្ខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង