Yearendyearend1140x150
Img 0571

ទីក្រុង២នៅចិនចាប់ផ្តើមធ្វើការណាត់ជួបចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សារព័ត៍មានchinastarmarketបានចេញផ្សាយថា បច្ចុប្បន្ន វ៉ាក់សាំងInactivated Vaccine សំរាប់ការពារជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនផលិតឱសថរដ្ឋប្រទេសចិន(Sinopharm) បានចាប់ផ្តើមបើកទទួលការណាត់ជួបចាក់វ៉ាក់សាំងហើយ។ 

ចិន៖ សារព័ត៍មានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា《chinastarmarket》បានចេញផ្សាយថា យោងតាមដំណឹងពីអ្នកជំនាញបានឲ្យដឹងថាបច្ចុប្បន្ន វ៉ាក់សាំងInactivated Vaccine សំរាប់ការពារជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនផលិតឱសថរដ្ឋប្រទេសចិន(Sinopharm) បានចាប់ផ្តើមបើកទទួលការណាត់ជួបចាក់វ៉ាក់សាំងហើយ​ តែសេវាកម្មតំបូងសំរាប់តែប្រជាជនរស់នៅរដ្ឋធានីប៉េកាំងនិងក្រុងវូហានតែបុណ្ណោះ។

ព័ត៍មានបានចេញផ្សាយថា ចំពោះព័ត៍មានលម្អិតអាចស្វែងរកតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនSinopharm ឬធ្វើការណាត់ជួបតាកការស្កេនលេខកូដQRរបស់ក្រុមហ៊ុន។ អ្នកដែលធ្វើការណាត់ជួបនឹងទទួលបានសេចក្តីជូនដំណឹងប្រហែលក្រោយ២សប្តាហ៍ ហើយទៅកន្លែងដែលបានណាត់ជួបដើម្បីចាក់វ៉ាក់សាំង។

យោងតាមព័ត៍មានបានផ្សាយថា ថ្វីត្បិតតែសាធារណៈជនទាំងអស់អាចធ្វើការណាត់ជួបក៏ដោយ ប៉ុន្តែក្រុមហ៊ុននឹងផ្តល់អាទិភាពផ្តល់ជូននិស្សិតដែលទៅសិក្សានៅក្រៅប្រទេស ជាពិសេសនឹងធ្វើការចាក់វ៉ាក់សាំងជូននិស្សិតដែលត្រូវចេញទៅក្រៅប្រទេសអំឡុងពេលខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

ប៉ុន្តែបន្ទាប់ពីអ្នកយកព័ត៌មានបានសាកសួរនៅគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនSinopharmបានរកឃើញថា នៅមិនទាន់មានបណ្តាញសម្រាប់ចុះឈ្មោះទេ ហើយទូរស័ព្ទនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនមានភាពមមាញឹក ទោះជាយ៉ាងណាក៏ដោយតាមរយៈនិតីវិធីនៃ “ការទទួលណាត់ជួបចាក់វ៉ាក់សាំងកូវីដ១៩” យើងឃើញថា មានមនុស្សជាង៧ម៉ឺននាក់ហើយបានចុះឈ្មោះចាក់វ៉ាក់សាំង។

លើសពីនេះទៀត តម្លៃវ៉ាក់សាំងមិនទាន់ត្រូវបានគេប្រកាសជាសាធារណៈនៅឡើយទេ ប៉ុន្តែកាលពីពេលមុនមាន ពាក្យចចាមអារ៉ាមថា វាមានតម្លៃ៦០០យ័នសម្រាប់ការចាក់២ម្ជុល និងតិចជាង៣០០យ័នក្នុងការចាក់ម្តង ប៉ុន្តែនេះមិនមែនជាតម្លៃចុងក្រោយទេ។

ទាក់ទងនឹងការកំណត់តម្លៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ លោកZheng Zhongweiប្រធានក្រុមការងារស្រាវជ្រាវវ៉ាក់សាំងបានឲ្យដឹងថា នឹងអនុវត្តន៍តាមលក្ខណៈសម្បត្តិផលិតផលសាធារណៈ ដោយបំពេញទៅតាមភាពងាយស្រួល និងលទ្ធភាពសមរម្យដែលល្មមអាចចំណាយបាន ត្រូវតែស្ថិតនៅក្នុងវិសាលភាពដែលអាចទទួលយកបានពីសាធារណជន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង