Yearendyearend1140x150

ប្រមុខ​ការទូត​ចិន៖ ចិននឹងបន្តបង្កើនការវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវ៉ាងយីបានជួបពិភាក្សារការងារជាមួយលោកប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១២កន្លងទៅនេះ។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា 

ភ្នំពេញ៖ លោកវ៉ាងយី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមានប្រសាសន៍ថា​ ប្រទេសចិនមានឆន្ទៈបន្តបង្កើនការវិនិយោគនៅប្រទេសកម្ពុជា។

លោកវ៉ាងយីបានជួបពិភាក្សារការងារជាមួយលោកប្រាក់សុខុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកាលពីថ្ងៃទី ១២កន្លងទៅនេះ។

លោកបាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តបង្កើនការវិនិយោគនៅកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មរបស់ខ្លួននិងបង្កើនសមត្ថភាពសម្រាប់ការអភិវឌ្ឍដោយខ្លួនឯង។

លោកវ៉ាងយីបានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជានឹងជំរុញឱ្យមានទំនុកចិត្តរបស់ប្រទេសទាំងឡាយ ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយក៏នឹងជួយសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងប្រទេសចិននិងកម្ពុជា ១០ ពាន់លានដុល្លារអាមេរិកមុនកាលកំណត់ផងដែរ។

លោកក៏បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តជួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបន្ទាប់ពីវ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវបានបង្កើតឡើងនិងប្រើប្រាស់បានជោគជ័យ នឹងផ្តល់អាទិភាពផ្ដល់ជូនប្រទេសកម្ពុជា។

លោកវ៉ាងយីបានមានប្រសាសន៍ថា​ប្រទេសចិនមានឆន្ទៈក្នុងការទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកប្រាក់សុខុនបានមានប្រសាសន៍ថា ប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា-ចិន និងមានឆន្ទៈជំរុញការកសាង បង្កើតសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជានិងចិន។

លោកបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានគាំទ្រយ៉ាងខ្លាំងដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា​និងជម្រុញអោយមានការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីរបានឯកភាពគ្នាបើក“ច្រកចេញចូលឆាប់រហ័ស” សម្រាប់អោយប្រជាជនចេញចូលរវាងចិននិងកម្ពុជា និងបើក“ច្រកចេញចូលបៃតង”សម្រាប់ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ៕

លោកវ៉ាងយីបានជួបពិភាក្សារការងារជាមួយលោកប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១២កន្លងទៅនេះ។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា 
លោកវ៉ាងយីបានជួបពិភាក្សារការងារជាមួយលោកប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១២កន្លងទៅនេះ។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា 
លោកវ៉ាងយីបានជួបពិភាក្សារការងារជាមួយលោកប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១២កន្លងទៅនេះ។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា 
លោកវ៉ាងយីបានជួបពិភាក្សារការងារជាមួយលោកប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១២កន្លងទៅនេះ។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង