Yearendyearend1140x150

ក្រសួងអប់រំឱ្យសាកលវិទ្យាល័យសាធារណៈទាំងអស់បើកដំណើរការឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយយោងតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ 


នៅក្នុងសេចក្ដីប្រកាសនោះបានថ្លែងថា ក្រសួងអប់រំអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ក្នុងលក្ខខណ្ឌដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលរណ៍ប្រតិបត្តិស្ដង់ដា (SOP) និងលិខិតបទដ្ឋានគតិយុតផ្សេងទៀតដែលមានជាធរមាន៕ 


យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា 
រូបភាពដោយ៖ MOEYS Cambodia 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង