Cct850x100 1

ទីបំផុត!«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន»ត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នៅទីបំផុតទៅ«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន»ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។

ជាមួយគ្នានោះ កម្ពុជានិងចិនក៏បានចុះកិច្ចព្រមព្រៀងមួយចំនួនទៀត គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន។

សូមជម្រាប​ជូន​ថា ចិន និង​កម្ពុជា គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​បាន​ដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។ កាល​ពី​ឆ្នាំ​២០១៩​ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-ចិន សម្រេច​បាន​ដល់ប្រមាណ​ជាង ៨ពាន់​លាន​ដុល្លារ កើន​ឡើង​២៧% ធៀបនឹងឆ្នាំ២០១៨។ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅប្រទេស​ចិន​គិត​ជា​ទឹក​ប្រាក់​កើន​ឡើង​ដល់​១ពាន់លាន​ដុល្លារ ខណៈ​​នាំ​ចូល​ពីចិនវិញក្នុង​​ទឹក​ប្រាក់​ជិត​៧​ពាន់​លាន​ដុល្លារ។ ភាគ​ច្រើន​នៃ​ទំនិញ​នាំចូល​ពី​ចិន​ជា​គ្រឿង​ចក្រ​បំរើ​ឲ្យ​តម្រូវ​ការ​ផ្នែក​សំណង់ រីឯ​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​ចិន​ភាគ​ច្រើន​ជាផលិតផល​កសិកម្ម។

អ្នកសេដ្ឋកិច្ចកម្ពុជា យល់ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន នឹង​ធ្វើ​ឱ្យ​ភាគី​ចិន​ចំណេញ​ច្រើន​ជាង​កម្ពុជា​។ លោក​បន្ដ​ថា​ចិន​ចំណេញ​ច្រើន​ជាង​កម្ពុជា ព្រោះ​ថា ទោះបី​កម្ពុជា​បើក​ឲ្យ​មាន​ការ​នាំចេញ​ខាង​វិស័យ​ចិញ្ចឹម​សត្វ​ច្រើន​មែន តែ​បច្ចុប្បន្ន​នេះ កម្ពុជា​មិន​ទាន់​រៀប​​ចំ​ខ្លួន​រួច​រាល់​នៅ​ឡើយ​ទេ ដូច្នេះ​កម្ពុជា​ត្រូវ​ការ​ពេល​វេលា​បន្ថែម ខណៈ​ប្រទេស​ចិន​បាន​ត្រៀម​រួចរាល់​សម្រាប់​ធ្វើ​ការ​នាំ​ចេញ​មក​កម្ពុជា​៕



Khcct banner

អត្ថបទទាក់ទង