Yearendyearend1140x150

ពលរដ្ឋនៅខេត្តបាត់ដំបងជិត២ពាន់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋនៅខេត្តបាត់ដំបងជិត២ពាន់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង

បាត់ដំបង៖យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមានជិត២០០០គ្រួសារក្នុងខេត្តបាត់ដំបង បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈដែលស្រុកចំនួន៧ក្នុងខេត្តបុរាណមួយនេះរងគ្រោះធ្ងន់ធ្ងរជាងគេ។នេះបើយោងតាមរបាយការណ៍របស់មន្ត្រីគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី១២ តុលានេះ មានស្រុកចំនួន៧ក្នុងខេត្តបាត់ដំបងរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំនន់ទឹកភ្លៀងក្នុងនោះមាន ស្រុកសង្កែ ស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុករុក្ខគិរី ស្រុកមោង និងក្រុងបាត់ដំបង។

ក្នុងស្រុកទាំង៧នោះ មានប្រជាពលរដ្ឋប្រមាណ១៩០០គ្រួសារ ត្រូបានអាជ្ញាធរខេត្តបាត់ដំបងជួយសង្គ្រោះយកទៅដាក់នៅទីទួលសុវត្តិភាព ខណៈទីទួលសុវត្តិភាពមានចំនួន២០០ទូទួល ដែលអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមទុកនៅពេលដែលគ្រោះមហន្តរាយនេះបន្តកើតមានធ្ងន់ធ្ងរនៅពេលខាងមុខ។

ដោយឡែកសម្រាប់ក្រុងបាត់ដំបង គិតត្រឹមថ្ងៃទី១២ តុលា មានសង្កាត់ចំនួន១០ដែលប៉ពាល់ធ្ងន់ធ្ងរ ហើយអាជីវកម្មលក់ដូរក្នុងផ្សារបានលើកដាក់លើទីទួល ហើយកន្លែងខ្លះត្រូវប្រើបាវខ្សាច់ទប់ទឹកការពារកុំឱ្យទឹកហូរចូល។

យ៉ាងណាក៏ដោយ ស្ថានភាពទឹកនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃទី ១២ តុលានេះ មិនឡើង ហើយមិនចុះ ពោលគឺនៅថេរក្នុងកម្រិក១៤ម៉ែត្រ ហើយមិនឡើងនេះ ដោយសារតែភូមិសាស្ត្រទឹកនៅផ្ទៃខាងលើបានបិទទប់ដោយទំនបទឹកចំនួនពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង