Yearendyearend1140x150

មនុស្សចំនួន២នាក់បានស្លាប់ដោយសារលង់ទឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖បន្ទាប់ពីមានភ្លៀងធា្លក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង ហើយក្នុងនោះខេត្តពោធិ៍សាត់ និងបាត់បំបង រងការជន់លិចខ្លាំងជាងគេ។ក្នុងនោះខេត្តបាត់ដំបង់ និង ខេត្ត បន្ទាយមានជ័យ មានអ្នកស្លាប់ផងដែរ។

សម្រាប់ខេត្តបាត់ដំបងនៅថ្ងៃទី ០៩/១០/២០២០ វេលាម៉ោង ១៥: ៣០ នាទី មានក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ សាកសពឈ្មោះ ឡុង ប៊ុនពេជ្រ ភេទប្រុស អាយុ 2 ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង ។ សាកសពត្រូវបានឪពុកម្ដាយយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ជាមួយគ្នានៅវរលាម៉ោង ប្រហែល១.០០អាធ្រាត ថ្ងៃទី១០ខែតុលា ឆ្នាំ២០២០ នៅចំនុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ មានប្រជាជនឈ្មោះលឹម សឿន អាយុ៥៦ឆ្នាំ លង់ទឹកស្លាប់ដោយជញ្ជូនអង្ករចេញពីផ្ទះពេលយប់។

កែសម្រួលចំណងជើងលើកហ្វេសប៊ុក។ រូបភាព៖ពូការ៉េបួន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង