Yearendyearend1140x150

មេខ្យល់ជនជាតិចិនរៀបចំពពោះជំនួសនៅកម្ពុជាម្នាក់ ត្រូវវៀតណាមកាត់ទោស បន្ទាប់ឆ្លងដែនពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកTao Chong Peng

វៀតណាម៖ ជនជាតិចិនម្នាក់ដែលមេខ្យល់រកស៊ីពពោះជំនួសនៅកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ត្រូវតុលាការប្រជាជនទីក្រុងហាណូយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និង បណ្តេញចេញពីប្រទេសវៀតណាមបន្ទាប់ពីជាប់ពន្ធនាគាររួច ពាក់ព័ន្ធសំណុំរឿងរៀបចំជនអន្តោប្រវេសន៍ឱ្យចូល ឬ ស្នាក់នៅប្រទេសវៀតណាមដោយខុសច្បាប់។

ជនជាតិចិននេះឈ្មោះTao Chong Peng កើតនៅឆ្នាំ១៩៩១ ទីកន្លែងកំណើតនៅទីក្រុងស៊ីនយ៉ាងខេត្តហឺណាន។លោក Tao Chong Peng បានមករកស៊ីនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៧។ បន្ទាប់ពីបានដឹងថា ជនជាតិចិនជាច្រើនដែលរស់នៅ ធ្វើការ ឬរកស៊ីពាក់ពន្ធនឹងការពពោះជំនួសនៅកម្ពុជា អ្នកខ្លះមិនមានលិខិតឆ្លងដែន ឬឯកសារបញ្ជាក់អត្តសញ្ញាណមានសុពលភាព ដែលធ្វើឱ្យពួកគេមិនអាចវិលត្រឡប់ទៅប្រទេសចិនដោយស្របច្បាប់បាន។ ដូច្នេះគាត់បានរៀបចំជនជាតិចិនដែលកំពង់នៅកម្ពុជាទាំងនេះ ឱ្យលួចចូលប្រទេសវៀតណាមដោយខុសច្បាប់ ហើយបន្តដំណើរត្រឡប់ទៅប្រទេសចិនវិញ តាមច្រករបៀងចិន-វៀតណាម។

យោងតាមសារព័ត៌មាន Vietnamplus នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ លោកTao Chong Peng បាននាំកូនក្មេងចំនួន៣នាក់ ពពោះជំនួសដោយស្ត្រីខ្មែរចូលតាមច្រកព្រំដែនបាវិតប្រទេសកម្ពុជាទៅតាមខេត្តតៃនីញប្រទេសវៀតណាម ដើម្បីប្រគល់ជូនឪពុកម្តាយក្មេងដែលជាជនជាតិចិន។បន្ទាប់មកបានរៀបចំឡានដឹកទៅទីក្រុងហូជីមិញ បុរសជនជាតិម្នាក់នេះបានជិះរថភ្លើងពីទីក្រុងហូជីមិញទៅទីក្រុងហាណូយ។

នៅពីថ្ងៃទី១ ខែកក្កដា ជនជាតិចិនខាងលើត្រូវបានចាប់ខ្លួនដោយប៉ូលីសហាណូយនៅឯស្ថានីយ៍រថភ្លើងហាណូយ នៅពេលដែលជនសង្ស័យកំពុងរៀបចំធ្វើដំណើរតាមរថភ្លើងទៅកាន់ខេត្តជាប់ព្រំដែនខេត្តLao Cai និងខេត្ត Lang Son ដើម្បីចូលទៅប្រទេសចិន។

យោងតាមកថាខណ្ឌទី២មាត្រា៣៤៨នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥ របស់តុលាការប្រជាជនទីក្រុងហាណូយ បានចែងថា លោកTao Chong Peng ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទ “រៀបចំឲ្យជនអន្តោប្រវេសន៍ចូល និងស្នាក់នៅប្រទេសវៀតណាមដោយខុសច្បាប់” និងបណ្តេញចេញពីប្រទេសវៀតណាមបន្ទាប់ពីជាប់ពន្ធនាគាររួច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពពោះជំនួស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង