Yearendyearend1140x150

«ពាណិជ្ជកម្មសេរីកម្ពុជា-ចិន»នឹងចុះហត្ថលេខាផ្លូវការក្នុងដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក វ៉ាង យី និងសម្តេចហ៊ុន សែន។ 

ភ្នំពេញ៖​ រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។​ក្នុងដំណើរទស្សនកិច្ចនោះ លោកវ៉ាង យី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជាផ្លូវការ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី ៩ តុលា ឆ្នាំ២០២០។

បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែតុលាខាងមុខនេះ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

ឯកឧត្តម វ៉ាង យី នឹងមានជំនួបប្រជុំផ្លូវការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់០២ ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិនលោក វ៉ាង យី បានគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីដើមឆ្នាំ២០២០។ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខាន ដោយសារការរីករាលដាលនៃវីរ៉ុសកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង