Yearendyearend1140x150

គម្រោង«វារីអគ្គិសនី»ថ្មីចំនួន២ផ្តើមដំណើរការ និងចរចាសាងសង់ក្នុងពេលឆាប់ៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល 

ភ្នំពេញ៖គិតត្រឹមខែតុលា ឆ្នាំ២០២០នេះ កម្ពុជាមានគម្រោង«វារីអគ្គិសនី»ថ្មីចំនួន២ បានចាប់ផ្តើមដំណើរការសាងសង់ និងឈានទៅដល់ការចរចាកិច្ចព្រមព្រៀងសាងសង់ក្នុងពេលខាងមុខ។គម្រោងទាំងពីរនោះមានគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ និងគម្រោងវារីអគ្គិសនីតាតៃលើ។

លោក វិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ មានអានុភាព៨០មេហ្គាវ៉ាត បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការសាងសង់ ដោយធ្វើការឈូសឆាយ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ខណៈគម្រោងវារីអគ្គិសនីតាតៃលើ មានអានុភាព១៥០មេហ្គាវ៉ាត ក្រុមហ៊ុនកំពុងចរចាឈានទៅចុះកិច្ចព្រមព្រៀង ដើម្បីអនុវត្តគម្រោង។

បើតាមលោក វិចទ័រ ហ្សូណា ក្រុមហ៊ុនដែលមកវិនិយោគគម្រោងវារីអគ្គិសនីនៅកម្ពុជាពេលនេះមាន២ ដោយគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់វិនិយោគដោយក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង និងគម្រោងវារីអគ្គិសនីតាតៃលើ វិនិយោគដោយក្រុមហ៊ុនចិន។

ជាការកត់សម្គាល់ ការប្រើប្រាស់ថាមពលនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ក្នុងរង្វង់ប្រមាណពី១៥ ទៅ២០ភាគរយក្នុងមួយឆ្នាំៗ ។តាមផែនការមេរបស់ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនៅឆ្នាំ២០២០នេះ ក្រសួងនឹងបង្កើនការផលិតថាមពលអគ្គិសនីបន្ថែមទៀតតាមរយៈសាងសង់វារីអគ្គិសនី,ឧស្ម័នធម្មជាតិពង្រាវ (Liquefied Natural Gas - LNG) ,ថាមពលពន្លឺព្រះអាទិត្យ (សូឡា),និងថាមពលចម្រុះទាំងអស់។

តែយ៉ាងណាក៏ដោយ ក្នុងវិបត្តិកូវីដ-១៩នេះ តម្រូវការប្រើប្រាស់អគ្គិសនីបានថយចុះប្រមាណ១០ភាគរយ បើធៀបនឹងអ្វីដែលក្រសួងរ៉ែ និងថាមពលព្យាករណ៍ទុក ធ្វើឱ្យផែនការផលិតកម្មក៏អន់ថយផងដែរ។ដោយឡែកចំពោះវារីអគ្គិសនីចំនួន៧ទីតាំ មានអានុភាព១៣២៩ មេហ្គាវ៉ាតដែលដាក់ឱ្យដំណើរកន្លងមក ដំណើរការធម្មតាមិនរាំងស្ទះដោយសារវិបត្តិកូវីដ១៩ទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង