Cct850x100 1

【វីដេអូ】ខេត្តពោធិ៍សាត់ បាត់ដំបង រងការវាយប្រហារដោយជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជំនន់ទឹកភ្លៀងនៅបាត់ដំបង នៅថ្ងៃទី ៩ តុលា ឆ្នាំ២០២០។រូបភាព៖ពូការ៉េបួន

ពោធិ៍សាត់៖ បន្ទាប់ពីមានភ្លៀងធា្លក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង ហើយក្នុងនោះខេត្តពោធិ៍សាត់ និងបាត់បំបង រង់ការជន់លិចខ្លាំងជាងគេ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់ស៊ីស៊ីថាមន៍ថា បច្ចុប្បន្នជំនន់ទឹកភ្លៀងកំពុងវាយប្រហារ ខេត្តពោធិ៍សាត់ និងបាត់បំបង បង្ករឱ្យដីស្រែ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរខូចខាត។

ប៉ុន្តែជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ គឺមានសភាពធ្ងន់ធ្ងរជាងខេត្តបាត់ដំបង ព្រោះខេត្តពោធិ៍សាត់មានទឹកធ្លាក់ពីជួរភ្នំក្រវាញ ហើយហូរតាមរយៈស្ទឹងពោធិ៍សាត់ ដែលជាហេតុធ្វើឱ្យកម្ពស់ទឹកស្ទឹងខេត្តពោធិ៍សាត់មានការកើនឡើង។ស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ បើសិនជាពុំមានភ្លៀងធ្លាក់បន្ថែមគឺត្រូវការរយៈពេលប្រហែលពី២៤-៣៦ម៉ោងទៀតទើបស្ថានភាពទឹកមានភាពធូរស្រាល។នេះបើតាមក្រសួងធនធានទឹក។

ចំណែកឯនៅខេត្តបាត់ដំបង ភ្លៀងធ្លាក់នៅក្នុងរយៈពេល៣ថ្ងៃនេះ កម្ពស់ទឹកនៅខេត្តបាត់ដំបងកើនឡើង២០០មម។តែយ៉ាងណា ខេត្តបាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយភ្នំ ដូច្នេះក្រសួងព្យាករណ៍ថា ជំនន់ទឹកភ្លៀងអាចនឹងស្រកលឿនជាខេត្តពោធិ៍សាត់។

Khcct banner

អត្ថបទទាក់ទង