Cct850x100 1

ក្រសួងមហាផ្ទៃគ្រោងបង្កើតក្រុមមន្រ្តីទៅចុះមូលដ្ឋានដើម្បីពន្យល់ពលរដ្ឋអំពីការចុះបញ្ជីរផ្សេងៗ

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

បាត់ដំបង៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ កុម្ភៈនេះ បានបញ្ជាក់ថា នៅពេលខាងមុខក្រសួងនឹងរៀបចំមន្រ្តីបេសកកម្មពិសេសមួយ ដើម្បីចុះមូលដ្ឋាន ភូមិ ឃុំ និងស្រុក ក្នុងការសម្របសម្រួលដល់ចំណុចមួយចំនួនដល់ប្រជាពលរដ្ឋ ហើយពន្យល់ពលរដ្ឋឱ្យយល់ដឹងពីការចុះបញ្ជីរផ្សេងៗ។ការថ្លែងរបស់សម្តចដូច្នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង។

សម្តេច ស ខេង បានគូសបញ្ជាក់ថា ក្រុមមន្រ្តីបេសកកម្មសេស នឹងចុះទៅមូលដ្ឋានក្នុងការសម្រួលកិច្ចការសំខាន់ៗ ដែលជាផលប៉ះពាល់ផ្ទាល់ ជុំវិញការងារអន្តសញ្ញាណកម្ម និងផ្តល់ចំណេះដឹងផ្សេងៗជូនដល់ប្រជាពលរដ្ឋ ពន្យល់ណែនាំពលរដ្ឋឱ្យបានយល់ដឹងពីការចុះបញ្ជីរផ្សេងៗ ដែលជាតម្រូវការរបស់ពលរដ្ឋក្នុងពេលបច្ចុប្បន្ន ការនីតិវិធីលិខិតមួយចំនួន ដែលបានចុះបញ្ជីររួច និងមិនទាន់បានចុះបញ្ជីរ សម្រួលដល់លិខិផ្សេងៗទៀត ដែលពលរដ្ឋមិនទាន់មាន ដូចជា របៀបធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត សំបុត្រមរណៈ លិខិតឆ្លងដែន និង ការធ្វើអន្តសញ្ញាណប័នជាដើម។

សម្តេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ថា សំណូមពរសំខាន់ គឺប្រសិទ្ធភាពនៃរដ្ឋបាលក្នុងការបម្រើសេវាកម្មជូនដល់ប្រជាពលរដ្ឋអោយបានល្អ ចំពោះការខ្វះសមត្ថភាពរបស់មន្រ្តីរដ្ឋបាល ដើម្បីឱ្យរដ្ឋបាលដើរបានល្អ។មន្ត្រីត្រូវលើកយកបញ្ហាមួយចំនួយមកវាយតម្លៃ ដូចជាចំណេះដឹង ការចូលរួមសិក្ខាសាលាស្តីពីមន្រ្តីមូលដ្ឋាន និងសកម្មភាព ប្រសិទ្ធភាពការងារ ដូច្នេះហើយបានជានៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងនិងមានរៀបចំមន្រ្តីបេសកកម្មពិសេស ដើម្បីចុះត្រួតពិនិត្យ និង បង្ហាត់បង្រៀនដល់មន្រ្តីតាមមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋផងដែរ៕

ពាក្យទាក់ទង: ក្រសួងមហាផ្ទៃ
Khcct banner

អត្ថបទទាក់ទង