Cct850x100 1

សម្តេចហ៊ុន សែន៖ វិស័យឯកជនបានចូលរួមជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់វិបត្តកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ វិស័យឯកជនបានចូលរួមជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់វិបត្តកូវីដ ដោយបានបន្តការខិតខំវិនិយោគ និងបន្តដំណើរការនៃក្រុមហ៊ុនរបស់ខ្លួន ដោយមិនបិទ ឬមិនកាត់បន្ថយបុគ្គលិកគឺជាការរួមចំណែកយ៉ាងធំនៃការដោះស្រាយបញ្ហាប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។ នេះបើតាមការថ្លែងរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅព្រឹកថ្ងៃទី៧ តុលានេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បាន លើកឡើងថា ការបន្តការខិតខំវិនិយោគ និងបន្តដំណើរការនៃវិស័យឯកជន ហើយមិនទម្លាក់បន្ទុកក្នុងការដោះស្រាយបញ្ហាសង្គមដល់រាជរដ្ឋាភិបាលនោះទេ។ សម្តេចបន្តថា ជាក់ស្តែងក្រុមហ៊ុនសំណង់នានាគឺនៅតែបន្តធ្វើ ផ្ទះមានអ្នកកក់ទិញ ធ្វើឲ្យកម្មករនៅតែមានប្រាក់ចំណូល បើទោះបីជាសម័យកូវីដមានបិទរោងចក្រ តែមានអ្នកបើករោងចក្រថ្មី។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ការរីកដុះដាលនៃ ឧស្សាហកម្មធន់តូច និងមធ្យម បាននិងកំពុងរីកដុះដាលដែលក្នុងនោះជាសំខាន់ផលិតស្បៀង ឬឧបករណ៍ មធ្យោបាយការពារកូវីដដូចជាការផលិតម៉ាសជាដើម នេះគឺការបង្កើតមធ្យោបាយដោះស្រាយបញ្ហាកូវីដ និងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។

ដោយឡែក សម្តេចបានលើកឡើងពីពន្ធ ដែលក្នុងពេលដែលរដ្ឋាភិបាលព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាអវិជ្ជមាន១,៩% ប៉ុន្តែឥឡូវនេះស្ថាប័នហិរញ្ញវត្ថុធំៗ រាប់ទាំងធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ីបានធ្វើការព្យាករណ៍ឡើងវិញ ប្រហាក់ប្រហែលនឹងការព្យាករណ៍របស់រាជរដ្ឋាភិបាល ហើយធនាគារពិភពលោកចាត់ទុកថាអវិជ្ជមានតែ២%ទេ ហើយកម្ពុជា១,៩%។

សម្តេចបន្តថា កាលមុនមើលឃើញពីស្ថានភាពផ្សេង ក៏ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលកម្ពុជាប្រឹងដោយខ្លួនឯង គ្រប់គ្រងកូវីដផង ខំរក្សាលំនឹងសេដ្ឋកិច្ចសង្គមផងធ្វើឲ្យស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ បន្ថែមលើនោះ វិស័យកសិកម្មរបស់កម្ពុជាក៏បានផ្តល់ឱកាសដល់ធំធេងសម្រាប់កសិករកម្ពុជាផងដែរ។

ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះវិស័យឯកជនដែលបានចូលរួមជាមួយរដ្ឋាភិបាល ធ្វើឲ្យមានដំណើរការ និងនិរន្តភាពនៃសង្គមជាតិរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង