Yearendyearend1140x150

កម្ពុជាសម្រេចខ្ចីលុយពីចិនបន្ថែម ដើម្បីសាងសង់ផ្លូវចំនួន៣គម្រោង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន សម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ៦ តុលា បានសម្រេចចុះហត្ថលេខាសុំខ្ចីថវិកាពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវចំនួន៣គម្រោងទៀត។នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេច ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញនេះសម្តេចបានសម្រេចឱ្យសាងសង់ផ្លូវចំនួន៣គម្រោងទៀត រួមមានផ្លូវលេខ៤១ តភ្ជាប់លេខ៤ ទៅកំពត, ផ្លូវលេខ៣១ និងផ្លូវលេខ៣៣ នៅខេត្តកំពត។ សម្តេចតេជោបានថ្លែងថា គម្រោងទាំងនេះនឹងសុំខ្ចីថវិកាពីរដ្ឋាភិបាលចិន។

តែយ៉ាងណាក៏ដោយ ក្នុងពិធីនោះសម្តេចមិនបានបញ្ជាក់លំអិលថា កម្ពុជានឹងខ្ចីរដ្ឋាភិបាលចិនចំនួនថវិកាប៉ុន្មាននោះទេ ហើយសុំណើរនេះបានចុះហត្ថលេខារួចហើយដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង