Yearendyearend1140x150

សាលាក្រុងភ្នំពេញប្រកាស«រើសកម្មករប្រមូលសំរាមថ្មី» ខណៈកម្មករចាស់កំពុងធ្វើកូដកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជ្រើសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម សំណងរឹង នៅរាជធានីភ្នំពេញ។ការប្រកាសនេះ គឺបន្ទាប់ពីកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី បានធ្វើកូដកម្មទាមទារលក្ខណ្ខមួយចំនួន។

សាលារាជធានីភ្នំពេញ បានចាត់ទុកការតវ៉ារបស់កម្មករ គឺអត់យល់នៅទិដ្ឋភាពផ្លូវច្បាប់ការងារ ការទាមទារអតីតភាពការងារ គឺសំដៅទៅលើការបញ្ឈប់បុគ្គលណាមួយពីការងារ ចំណែកកម្មករសុខៗបែរជាទៅទាមទារទាំងអស់គ្នាតាមការនឹកឃើញខុសនិងច្បាប់ការងារ ហើយសាលារាជធានីកំពង់តែចរចារ និងពន្យល់អោយពួកគាត់បានយល់ ដើម្បីអោយពួកគាត់ចូលមកបំរើការងារវិញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នសាលារាជធានីភ្នំពេញកំពុងដោះស្រាយបញ្ហាសម្រាមនេះ ដោយ១. សម្របសម្រួលជាមួយអ្នកកំពុងធ្វើកូដកម្ម ក៏ធ្វើ ២. ចុះអន្តរាគមន៍បឋមប្រើយន្តការកម្លាំងប្រជាការពារសង្កាត់ ខណ្ឌ ក៏ធ្វើ ៣. បន្ថែមមធ្យោបាយ (ឡាន ៧០គ និងកំពុងបន្ថែមទៀត) ក៏ធ្វើ និងយន្តការដោះស្រាយយូរអង្វែង គឺជ្រើសរើសក្រុមហ៊ុន ៣ ធ្វើប្រតិបត្តិការ ៣តំបន់ផ្សេងៗគ្នាក្នុងភ្នំពេញ ក៏ធ្វើ។

អ្នកនាំពាក្យរូបនេះ បានព្រមានថា បើក្រុមកម្មករមិនព្រមបញ្ឈប់ធ្វើកូដកម្ម ពួកគាត់អាចប្រឈម និងបាត់បង់ការងារ ហើយសាលារាជធានី នឹងចាប់ផ្តើមជ្រើសរើសកម្មករថ្មីប្រមូលសំរាម ដើម្បីដោះស្រាយទ្រសភាពការនេះជាវិធានការណ៏ចាំបាច់។

គួរបញ្ជាក់ថា ក្នុងមួយថ្ងៃសំរាមក្នុងរាជធានីភ្នំពេញមានចំនួនប្រមាណ៣០០០តោន ខណៈដែលមានប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញមានរង្វង់៣លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង