Yearendyearend1140x150
Img 0571

សាលាក្រុងភ្នំពេញព្រមាន«រើសកម្មករប្រមូលសំរាមថ្មី»ក្នុងករណីកម្មករចាស់មិនបញ្ឈប់ធ្វើកូដកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី 

ភ្នំពេញ៖ការកកស្ទះសំរាមក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមតាំងពីថ្ងៃទី១ខែតុលាឆ្នាំ២០២០រហូតមកដល់ថ្ងៃនេះ។ការស្ទះនេះ គឺបន្ទាប់ពីកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី បានធ្វើកូដកម្មទាមទារលក្ខណ្ខមួយចំនួន។សាលារាជធានីភ្នំពេញ បានចេញនៅចំណាត់ការចំនួន២ ដើម្បីដោះស្រាយបញ្ហានេះ ហើយបានព្រមាន«រើសកម្មករប្រមូលសំរាមថ្មី»ក្នុងករណីកម្មករចាស់មិនបញ្ឈប់ធ្វើកូដកម្ម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ បានចេញនៅចំណាត់ការចំនួន២ ដើម្បីដោះស្រាយបញ្ហាកកស្ទះសំរាមដោយចំណាត់ការទី១ អាជ្ញាធរសម្របសម្រួលដោះស្រាយនៃករណីវិវាទកូដកម្មផ្ទាល់ និង ចំណាត់ការទី២ គឺសាលារាជធានីបានចេញវិធានការបឋមអោយបណ្តាខណ្ឌ និងសង្កាត់ទាំងអស់បញ្ចេញនៅមធ្យោបាយដែលខ្លួនមាន និងរកកំលាំង ដើម្បីប្រមូលសំរាមតាមភូមិសាស្ត្រដែលសំខាន់ៗជាបឋមសិន។

បើតាមមាសភក្តី បានចាត់ទុកការតវ៉ារបស់កម្មករ គឺអត់យល់នៅទិដ្ឋភាពផ្លូវច្បាប់ការងារ ការទាមទារអតីតភាពការងារ គឺសំដៅទៅលើការបញ្ឈប់បុគ្គលណាមួយពីការងារ ចំណែកកម្មករសុខៗបែរជាទៅទាមទារទាំងអស់គ្នាតាមការនឹកឃើញខុសនិងច្បាប់ការងារ ហើយសាលារាជធានីកំពង់តែចរចារ និងពន្យល់អោយពួកគាត់បានយល់ ដើម្បីអោយពួកគាត់ចូលមកបំរើការងារវិញ។

អ្នកនាំពាក្យរូបនេះ បានព្រមានថា បើក្រុមកម្មករមិនព្រមបញ្ឈប់ធ្វើកូដកម្ម ពួកគាត់អាចប្រឈម និងបាត់បង់ការងារ ហើយសាលារាជធានី នឹងចាប់ផ្តើមជ្រើសរើសកម្មករថ្មីប្រមូលសំរាម ដើម្បីដោះស្រាយទ្រសភាពការនេះជាវិធានការណ៏ចាំបាច់។

គួរបញ្ជាក់ថា ក្នុងមួយថ្ងៃសំរាមក្នុងរាជធានីភ្នំពេញមានចំនួនប្រមាណ៣០០០តោន ខណៈដែលមានប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញមានរង្វង់៣លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង