Yearendyearend1140x150

វារីអគ្គិសនីធំជាងគេទី២របស់ចិនគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ថានីយ៍វារីអគ្គីសនីបៃហឺថាន។រូបភាពពី china news service

ចិន៖ ស្ថានីយ៍វារីអគ្គីសនីបៃហឺថាន(Baihetan Dam)គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ នឹងក្លាយជាស្ថានីយ៍វារីអគ្គិសនីធំជាងគេទី២នៅប្រទេសចិន។

ស្ថានីយ៍វារីអគ្គីសនីនេះមានទីតាំងស្ថិតនៅខេត្តស៊ីឈួននិងខេត្តយូណាន វាមិនត្រឹមតែដើរតួនាទីជាស្ថានីយ៍ផលិតថាមពលនោះទេ ហើយថែមទាំងជាកន្លែងការពារទឹកជំនន់ រាំងខ្ទប់ការហូរដីខ្សាច់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌដឹកជញ្ជូននៅទន្លេផ្នែកខាងក្រោម និងមានអត្ថប្រយោជន៍ដ៏ទូលំទូលាយផ្សេងទៀត។

អាងស្តុកទឹកស្ថានីយ៍វារីអគ្គីសនីបៃហឺថាន​ កំពស់ទឹកជាធម្មតាមានកំពស់ប្រមាណ៨២៥មែត្រ ដែលអាចផ្ទុកទឹកប្រមាណ២០,៦ពាន់លានមែត្រគូប។

ស្ថានីយ៍វារីអគ្គីសនីមានសមត្ថភាពផលិតអគ្គីសនី១៦លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ។

គម្រោងនេះទាំងមូលគ្រោងនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ នឹងក្លាយជាស្ថានីយ៍វារីអគ្គិសនីធំជាងគេទី ២ នៅប្រទេសចិនបន្ទាប់ពីស្ថានីយ៍វារីអគ្គីសនីthree gorgesដែលធំជាងគេក្នុងប្រទេសចិន៕

ស្ថានីយ៍វារីអគ្គីសនីបៃហឺថាន។រូបភាពពី china news service


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង