Yearendyearend1140x150

អ្នកជំនាញ៖«វិស័យអចនទ្រព្យ»អាចកែប្រែមុខមាត់ថ្មីក្រោយអនុវត្តមូលធន២០%ចូលជាធរមាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឆ្វេង៖លោក ង៉ែត ជូ អ្នកសេដ្ឋកិច្ច និងផ្តល់យោបល់ជាន់ខ្ពស់ផ្នែកទីផ្សារ ។ស្តាំ៖លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និង ប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមប្រមូលពន្ធលើចំណេញមូលធនចំនួន២០ភាគរយ ចាប់ថ្ងៃទី១មករា ឆ្នាំ២០២១។ អ្នកជំនាញសេដ្ឋកិច្ចផ្នែកអចនទ្រព្យបានមើលឃើញស្រដៀងគ្នាថា វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងផ្លាស់ប្តូរមុខមាត់ថ្មី បន្ទាប់ពីការអនុវត្តប្រមូលពន្ធចំណេញមូលធនចូលជាធរមាន។

លោក ង៉ែត ជូ អ្នកសេដ្ឋកិច្ច និងផ្តល់យោបល់ជាន់ខ្ពស់ផ្នែកទីផ្សារ បានផ្តល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ ថា បើក្រឡេកមើលអត្រាពន្ធនៃវិស័យអនលទ្រព្យនៅកម្ពុជា គឺមិនមានភាពខុសគ្នាប៉ុន្មានទេ បើធៀបជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។លោកគាំទ្រចំពោះការប្រមូលពន្ធនេះ ក៏ប៉ុន្តែអ្វីដែលជាបញ្ហា គឺពេលវេលាហាក់ដូចជាមិនទាន់សមស្របក្នុងការដាក់វិធានការប្រមូលពន្ធនេះឡើយ ហើយរាជរដ្ឋាភិបាលគួរតែរងចាំដល់ពេលមួយដែលវិបត្តិកូវីដ-១៩ និងស្ថានភាព EBAមានភាពធូរស្រាលសិន។

បើតាមអ្នកជំនាញរូបនេះ ចំពោះវិនិយោគគិននៃវិស័យអចលនទ្រព្យ នឹងជួបបញ្ហាមួយចំនួនដោយសារពីមុនវិនិយោគគិនទាំងនោះមិនបានកំណត់តម្លៃជាប់ពន្ធទេ ដូចនេះវាអាចធ្វើឱ្យសកម្មភាពនៃការជួញដូរនៅក្នុងវិស័យនេះមានការអន់ថយ។

ចំណែកលោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និង ប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏បានប្រាប់ស៊ីស៊ីថាមស៍ដែរថា ការប្រមូលពន្ធនេះ គឺក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ចំណូលចូលទៅក្នុងកញ្ចប់ថវិកាជាតិ ដើម្បីប្រើប្រាស់ក្នុងការជួយសម្រួលទៅដល់ប្រជាជនក្រីក្រដែលប៉ះពាល់ដោយការផ្ទុះឡើងនៃកូវីដ១៩។ ប៉ុន្តែស្ថិតនៅក្នុ្ងដំណាក់កាលនេះ រដ្ឋមិនគួរដាក់បន្ទុកបន្ថែមទៅដល់អ្នកដែលត្រូវជាប់ពន្ធនៃនិស័យអចលនទ្រព្យនេះទេ ពោលគួរតែរងចាំឱ្យកូវីដ-១៩ មានភាពធុរស្រាលជាងនេះសិន។

លោកបន្ថែមថា ជាធម្មតាមូលធនចំនួន២០ភាគរយនេះអាចប៉ះពាល់ដល់ផ្នែកវិនិយោគផ្នែកអចលនទ្រព្យនេះ ដោយសារតែអ្នកវិនិយោគមួយចំនួនតែងតែគិតអំពីថា តើចំណូលដែរទទួលបានពីការវិនិយោគនោះមានការប្រែប្រួលខ្លាំង ឬតិច។ ប្រសិនបើប៉ះពាល់ខ្លាំង អ្នកវិនិយោគទាំងនោះនឹងមានការរារែកនៅក្នុងការវិនិយោគជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា អគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់យកអត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០ភាគរយ។ រដ្ឋាភិបាលបានបង្កើតពន្ធប្រភេទនេះ នៅក្នុងច្បាប់ថវិកាជាតិ តាំងឆ្នាំ២០១០ មកម្ល៉េះ ហើយឱ្យអនុវត្តការយកពន្ធនេះនៅក្នុង ឆ្នាំ២០២០។ ប៉ុន្តែ ដោយសារត្រូវការពេលវេលាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តនៅដើមឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង