Yearendyearend1140x150

សារព័ត៌មានCC-TIMESពង្រីកបណ្តាញផ្សព្វផ្សាយរបស់ខ្លួនដើម្បីឱ្យកម្ពុជាចិនស្គាល់គ្នាកាន់តែច្បាស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD បានពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនបន្ថែមទៀត ពីព័ត៌មានភាសាចិនពង្រីកបន្ថែមនូវព័ត៌មានភាសាខ្មែរ(ស៊ីស៊ីថាមស៍) ។ បន្ទាប់ពីបើកគេហទំព័រព័ត៌មានជាភាសាខ្មែរ(ស៊ីស៊ីថាមស៍) បច្ចុប្បន្នក្រុមហ៊ុនបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ(App)ដែលផ្សាយព័ត៌មានភាសាខ្មែរ ក្នុងគោលបំណងពង្រីកបន្ថែមទៀតនូវអ្នកអានរបស់ខ្លួន នឹងចូលរួមជំរុញបន្ថែមអោយប្រជាជនកម្ពុជា និងចិនស្គាល់ពីគ្នាកាន់តែច្បាស់។

លោកផ្លុងវិចិត្រ អគ្គនាយកក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD បានមានប្រសាសន៍ថា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់មួយនៅប្រទេសកម្ពុជា យើងបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីឱ្យមិត្តអ្នកអានជនជាតិចិនយល់អោយច្បាស់ពីប្រទេសកម្ពុជា ហើយកន្លងមកយើងបានព្យាយាមគិតធ្វើយ៉ាងដូចម្តេចឱ្យប្រជាជនកម្ពុជាបានស្គាល់អោយកាន់តែច្បាស់ពីប្រទេសចិន។

“ការប្រើប្រាស់ភាសាខ្មែរដើម្បីពិពណ៌នាអំពីប្រទេសចិនដ៏ពិតប្រាកដមួយទៅដល់ប្រជាជនកម្ពុជា គឺជាជំហានដំបូងដែលយើងសម្រេចនូវអ្វីដែលយើងគិតនិងចង់ធ្វើកន្លងមក។”

គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែមករាឆ្នាំ ២០១៨ ហើយជាប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនលើអ៊ីនធឺណិតតែមួយគត់ ដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរ

នៅខែវិច្ឆិកាឆ្នាំ ២០១៩ គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)និងកាសែតភាសាចិន《សារព័ត៏មានពាណិជ្ចកម្ម》 បានប្រកាសច្របាច់បញ្ជូលគ្នា ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD

នៅថ្ងៃទី ១ ខែកុម្ភះឆ្នាំ ២០២០នេះ ក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD បានបង្កើតគេហទំព័រសារព័ត៌មានជាភាសាខ្មែររបស់ខ្លួន គឺគេហទំព័រស៊ីស៊ីថាមស៍ (kh.cc-times.com)។

ក្រោមការខិតខំអភិវឌ្ឍន៍របស់ក្រុមការងារបច្ចេកទេសរបស់របស់ខ្លួន គេហទំព័រស៊ីស៊ីថាមស៍ជាភាសាខ្មែរបានបង្កើតកម្មវិធីទូរស័ព្ទដៃ(APP)ហើយត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ៩ ខែកញ្ញាកន្លងទៅថ្មីៗនេះ ហើយវាត្រូវបានដាក់ឱ្យដំណើរការនៅ APP Storeនិង Play Storeលើកម្មវិធីទូរស័ព្ទដៃទាំង iOS និងAndroi ផងដែរ។

នេះគឺជាគេហទំព័រព័ត៌មាននិង កម្មវិធីទូរស័ព្ទដៃ(App)ផ្សាយព័ត៌មានភាសាខ្មែរដំបូងគេ ដែលបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយព័ត៍មានភាសាចិននៅកម្ពុជា។

គេហទំព័រ និងAPPស៊ីស៊ីថាមស៍ជាភាសាខ្មែរ បាននឹងកំពុងផ្តល់ព័ត៌មានលម្អិត រួមមានទាំងព័ត៍មានទាន់ហេតុការណ៍របស់ប្រទេសកម្ពុជានិងចិន ព័ត៍មានសហគមចិននៅកម្ពុជា ព័ត៌មានទាក់ទងនឹងយុវជនកម្ពុជា ស្ថានភាពថ្មីៗបំផុតនៃកិច្ចសហប្រតិបត្តិការកម្ពុជានិងចិន ព័ត៍មានសហគ្រាសចិនដែលវិនិយោគនៅកម្ពុជា និងបទយកការណ៍ដែលទាក់ទងនឹងប្រធានបទគួរអោយចាប់អារម្មណ៍ជាច្រើនទៀត ដោយមានទាំងការផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូដ៏សំបូរបែបផងដែរ។

ព័ត៌មានដែលផ្សាយក្នុងគេហទំព័រ និងAppស៊ីស៊ីថាមស៍ គឺជាព័ត៍មានដែលផលិតខ្លួនឯងនិងមួយផ្នែកទៀតគឺបកប្រែពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការចិនជាច្រើនដែលសហការជាមួយក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD

ចាប់តាំងពីចាប់ផ្តើមដំណើរការជាផ្លូវការគេហទំព័រស៊ីស៊ីថាមស៍ជាភាសាខ្មែរមក បានចេញផ្សាយវីដេអូព័ត៌មានជាច្រើនដែលផលិតដោយក្រុមការងារខ្លួនឯង ហើយមានវីដេអូព័ត៌មានជាច្រើនមានអ្នកចូលមើលលើសពីមួយលានដង ដូចជា៖

“លោក អ៊ុយ រិទ្ធី ផ្ដើមពីការចូលចិត្តរហូតក្លាយជាអ្នកបញ្ចូលសម្លេងត្រូលឆាវឆាវដំបូងគេបង្អស់”ដែលមានចំនួនអ្នកមើលលើស៣,៤ លាននាក់ ;“កុមារា Phy Tony អាយុ១០ឆ្នាំតែមានសមត្ថភាពអាចកាត់ VideoនិងLiveតាមYotube”ដែលមានការមើលវីដេអូលើសពី ១,២៩ លាននាក់។

លើសពីនេះទៀត ស៊ីស៊ីថាមស៍ជាភាសាខ្មែរក៏បានបកប្រែវីដេអូព័ត៌មានរបស់ទូរទស្សន៍CCTVប្រទេសចិនផងដែរដោយក្នុងនោះមាន“កុមារាធុច សាលិ លេចមុខក្នុងកម្មវិធីទូរទស្សន៍ចិនCCTV”មានចំនួនអ្នកមើលរហូតដល់លើសពី២,៧៨ លាននាក់;ព័ត៍មានវីដេអូជាភាសាខ្មែរ“យាយ៨០ឆ្នាំម្នាក់ឡាយលក់ផ្លែឈើតាមអនឡាញ”ដែលមានចំនួនអ្នកមើលលើសពី៥០០,០០០នាក់;ព័ត៍មានវីដេអូជាភាសាខ្មែរ“ចិនបាញ់បង្ហោះ«ផ្កាយរណបរុករកភពព្រះអង្គារ»បានដោយជោគជ័យ”ដែលមានអ្នកមើលលើសពី ៤៥០,០០០ នាក់ ។ “ចិនប្រគល់មេដាយថ្នាក់ជាតិសម្រាប់អ្នកចូលរួមចំណែកដ៏ឆ្នើមក្នុងការប្រយុទ្ធនឹងកូវីដ - ១៩”មានអ្នកមើលវីដេអូលើសពី ២៣០០០០នាក់;និងព័ត៍មានវីដេអូជាភាសាខ្មែររបស់ទាក់ទងអំពី“លោកស៊ី ជីនភីង បញ្ជាឲ្យចាត់វិធានការណ៍បន្ទាន់ដើម្បីការពារដីខ្មៅ”មានអ្នកមើលលើសពី១៩០.០០០នាក់។

លោកផ្លុងវិចិត្រមានប្រសាសន៍ថា “ យើងបង្កើតប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ មិនត្រឹមតែដើម្បីផ្សព្វផ្សាយរឿងរ៉ាវរបស់ប្រទេសកម្ពុជាទាំងតូចទាំងធំប៉ុណ្ណោះទេ គឺសង្ឃឹមថាប្រជាជនកម្ពុជាកាន់តែច្រើននឹងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការចូលរួមវិភាគទានរបស់សហគមន៍ចិននៅកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ។ កាន់តែសំខាន់ទៀតនោះ យើងចូលរួមជំរុញបន្ថែមអោយប្រជាជនកម្ពុជានិងចិនស្គាល់ពីគ្នាអោយកាន់តែច្បាស់។

លោកផ្លុងវិចិត្របានសង្កត់ធ្ងន់ថា៖​ “ បេសកកម្មរបស់សារព័ត៌មាន CC-TIMES គឺធ្វើឱ្យប្រជាជនចិនមើលឃើញច្បាស់ពីកម្ពុជា និងធ្វើអោយប្រជាជនកម្ពុជាយល់ច្បាស់ពីប្រទេសចិន” ។

គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែមករាឆ្នាំ ២០១៨ ជាប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនលើអ៊ីនធឺណិតតែមួយគត់ដែលត្រូវបានបង្កើតឡើងយុវជនខ្មែរ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយថ្មីៗបានផ្តល់នូវព័ត៌មានពិត ព័ត៍មានទាន់ពេលវេលា លម្អិតនិងស៊ីជម្រៅ ។

អតិថិជននិងអ្នកមើលរបស់គេហទំព័រព័ត៌មានភាសាចិន រួមមានអ្នកវិនិយោគចិន អនិកជនចិន ជនបរទេសនៅកម្ពុជា ក៏ដូចជាអ្នកអានមកពីចិនដីគោក តៃវ៉ាន់ ហុងកុង ម៉ាកាវ ម៉ាឡេស៊ីនិងសិង្ហបុរីជាដើម។មកដល់បច្ចុបប្បនេះគេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)ជាប្រព័ន្ធផ្សព្វផ្សាយភាសាចិនដែលផ្សាយព័ត៍មានលឿនបំផុតនៅកម្ពុជា ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា៖ កាសែតភាសាចិន《សារព័ត៏មានពាណិជ្ចកម្ម》ដែលជាសារព័ត៌មានភាសាចិនវ័យចំណាស់ជាងគេនៅកម្ពុជា រហូតមកដល់ពេលនេះមានអាយុកាល២៧ឆ្នាំហើយ;គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com);គេហទំព័រព័ត៌មានជាភាសាខ្មែរ (kh.cc-times.com);Appព័ត៌មានភាសាខ្មែរ និងAppព័ត៌មានភាសាចិន ;ព័ត៌មានភាសាចិនផ្សាយតាមបណ្តាញ WeChat;ហើយបានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិន តែមួយគត់នៅកម្ពុជា៕

កម្មវិធីទូរស័ព្ទដៃ(App)ស៊ីស៊ីថាមស៍ជាភាសាខ្មែរ។
គេហទំព័រស៊ីស៊ីថាមស៍ជាភាសាខ្មែរ។
កម្មវិធីទូរស័ព្ទដៃ(App)cc-times ជាភាសាចិន។
គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)។
ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាចុះផ្សាយសារអបអរសាទរ«ខួបអនុស្សាវរីយ៍ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»នៅកាសែតភាសាចិន《សារព័ត៏មានពាណិជ្ចកម្ម》។
ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាអានកាសែតភាសាចិន《សារព័ត៏មានពាណិជ្ចកម្ម》។
កាសែតភាសាចិន《សារព័ត៏មានពាណិជ្ចកម្ម》ក៏មានផ្សាយតាមបណ្តាញ WeChat ផងដែរ។
ក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD ក៏មានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិនតែមួយគត់នៅកម្ពុជា។
ចំពោះការ Download App របស់ស៊ីស៊ីថាមស៍ ដោយលោកអ្នកគ្រាន់ចូលទៅកាន់ App Store ឬ Play Store ហើយធ្វើការSearchពាក្យថា CC Times KH បន្ទាប់មកលោកអ្នកគ្រាន់តែធ្វើការDownloadជាការស្រេច។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង