Yearendyearend1140x150

ចាប់ពីថ្ងៃទី១ ខែតុលានេះទៅ ប្រជាជនចិននឹងមានវិស្សមកាលរយៈពេល៨ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាជនចិនថតរូបក្នុងក្រុងសៀងហៃ។

ចិន៖ នៅថ្ងៃទី១ ខែតុលានេះ ជាថ្ងៃដ៏ពិសេសមួយរបស់ប្រជាជនចិនដោយសារថ្ងៃនេះជាខួបអនុស្សាវរីយ៍ទី៧១នៃការបង្កើតប្រទេសចិនថ្មីផង ហើយក៏គាប់ជួននឹងថ្ងៃបុណ្យសែនលោកខែជាប្រពៃណីរបស់ចិនផងដែរ ។ចាប់ពីថ្ងៃនេះតទៅ ប្រជាជនចិននឹងមានវិស្សមកាល៨ថ្ងៃ ។

តំបន់នានានៃប្រទេសចិន បានរៀបចំសកម្មភាពជំរុញការចំណាយគ្រប់បែបយ៉ាង ដែលមិនគ្រាន់តែបានបំពេញបន្ថែមបរិយាកាសសប្បាយរីករាយក្នុងថ្ងៃបុណ្យប៉ុណ្ណោះទេ ថែមទាំងបានលើកស្ទួយជំនឿចិត្តរបស់ប្រជាជនចិនផងដែរ ក៏ដូចជាបានជំរុញដំណើរវិលជុំសេដ្ឋកិច្ចក្នុងស្រុកទៀងផង ។

នៅក្រុងប៉េកាំង សកម្មភាពលក់បញ្ចុះតម្លៃនូវផលិតផលក្រោមប្រធានបទ “ខែផលិតផលពិសេសក្រុងប៉េកាំង” បានធ្វើឡើងយ៉ាងអ៊ូអរ ក្នុងនោះបូករួមទាំងសកម្មភាពជំរុញការចំណាយចំនួន៨៨លើក ការប្រកួតកីឡា២៦លើក និងសកម្មភាពវប្បធម៌៧២៩លើកជាដើម សកម្មភាពដ៏សប្បូរបែបបាននាំមកនូវសក្តានុពលងើបឡើងវិញដល់ទីផ្សារប្រើប្រាស់របស់ក្រុងប៉េកាំង តួលេខទាំងនេះហាក់ដូចជាបានចុចលើប៊ូតុងពន្លឿនល្បឿននៃការចំណាយរបស់ក្រុងប៉េកាំងនៅខែតុលា ។

បច្ចុប្បន្ន នៅប្រទេសចិន ទំហំទីផ្សារសេដ្ឋកិច្ចអនឡាញបានបំបែក២ទ្រីលានយាន់ប្រាក់ចិន ហើយតួលេខនេះនឹងកើនឡើងជាបន្តបន្ទាប់ ។ ការលក់ដូរតាមរយៈការផ្សាយផ្ទាល់លើកម្មវីធីទូរស័ព្ទដៃនិងរូបមន្តលក់ដូរតាមអនឡាញគ្រប់ប្រភេទ មិនគ្រាន់តែធ្វើឱ្យប្រទេសចិនអាចរក្សាទីផ្សារចំណាយដំណើរការប្រកបដោយស្ថិរភាពនិងរបៀបរៀបរយក្នុងអំឡុងពេលផ្ទុះការរីករាលដាលនៃជំងឺឆ្លងប៉ុណ្ណោះ ថែមទាំងបានបង្ហាញឱ្យឃើញនូវភាពរស់រវើកដ៏ខ្លាំងក្លារបស់សេដ្ឋកិច្ចចិននិងសមត្ថភាពប្រកបអាជីពរបស់ប្រទេសចិនផងដែរ ។

ពេលថ្ងៃបុណ្យជាតិគាប់ជួនថ្ងៃបុណ្យសែនលោកខែ ប្រជាជនចិនអបអរទទួលថ្ងៃបុណ្យទាំងពីដោយសប្បាយរីករាយ ។ តំបន់នានានៃប្រទេសចិនមានស្ថិរភាពនិងវឌ្ឍនភាព ប្រជាជនមានជីវភាពរស់នៅដោយសុខសាន្តក្រុមគ្រួសារជួបជុំគ្នាដោយមានកី្តស្រឡាញ់ រួមគ្នាជូនពរដល់ប្រទេសជាតិនិងរួមគ្នាតស៊ូឡើងដើម្បីអនាគតដ៏ល្អបវររបស់ប្រទេសជាតិ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង