Yearendyearend1140x150

កម្ពុជានាំចេញផលិតផលកសិកម្មបានជាង៥,៨លានតោន គិតត្រឹម៩ខែដើមឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មមានបរិមាណសរុបចំនួនជាង ៥,៨ លានតោន គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០។ តាមរយៈលទ្ធផលនៃការនាំចេញនេះ ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរបើប្រៀបធៀបកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការនាំចេញផលិតផលកសិកម្ម។

ក្នុងនោះដែរ មានផលិតផលកសិកម្មសំខាន់ៗដែលបាននាំចេញទៅក្រៅប្រទេសរួមមាន អង្ករ សម្រេចបាន ៤៨៨ ៧៧៥ តោន បាននាំចេញទៅកាន់ ៦០ ប្រទេស។ ស្រូវ សម្រេចបាន ១ ៣៩២ ៣០៦ តោន, គ្រប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន, គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន, ចេកស្រស់ សម្រេចបាន ២៣៣ ៧៤១,៨១ តោន, ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន។

ដំណាប់ស្វាយ សម្រេចបានការនាំចេញ ៤ ៩៩៨,៦៤ តោន, ដំឡូងមីស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន, ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន ១ ២០២ ៦៤៤,៨១ តោន, ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន, ស្វាយស្រស់ សម្រេចបាន ៦២ ៩២០,៥៦ តោន, ម្រេច សម្រេចបាន ៤ ១២១,៩៥ តោន, ម្ទេសស្រស់ ៥៥ ១៥៤,៦០ តោន និងម្ទេសក្រៀម ១ ៥០០ តោន, បន្លែ ៨៧,៥៧ តោន។

ដោយឡែកគិតមកទល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ ហ.ត ស្មើនឹង ១០៤,៨៧% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត លើសឆ្នាំ២០១៩ចំនួន ៧០ ២១៧ ហ.ត។

តាមរយៈលទ្ធផលដែលសម្រេចបានខាងលើ ក្នុងនោះមាន ស្រូវស្រាលចំនួន ៨២៨ ៧៣៣ ហ.ត, ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហ.ត, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហ.ត, ស្រូវចម្ការចំនួន ២០ ៦៦៨ ហ.ត និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហ.ត ។

ទន្ទឹមនឹងនេះ កម្ពុជាបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ ហ.ត ទទួលបរិមាណផលសរុបចំនួន ១ ៦៦២ ០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨ តោន ទិន្នផលគិតជាមធ្យមទទួលបាន ៣,៨១០ តោន/ហ.ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង