Yearendyearend1140x150
Img 0571

កម្ពុជាបើកកិច្ចចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេសនៅអឺរ៉ុប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួងលើកទី១ក្នុងការចរចារពាណិជ្ជកម្មសេរីរវាងកម្ពុជា និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបមានដូចជា សហរដ្ឋអាមេរិក ហុងគ្រី អូស្រ្តាលី និងម៉ុងហ្គោលីជាដើម។ កិច្ចប្រជុំនេះបង្កើតឡើងក្នុងពិគោលបំណងភាក្សានិងប្រមូលធាតុចូលពីសមាជិកក្រុមការងារអន្តរក្រសួង លើឯកសារទស្សនទានដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA)។

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នា២០២០ បានទទួលជួបជាមួយ ឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីដំណើរការនៃការអនុវត្តច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ការពារអ្នកប្រើប្រាស់ ដែលបានប្រកាសឱ្យប្រើប្រាស់រួចហើយ និងការរៀបចំសេចក្ដីព្រាងច្បាប់ដូចជា ច្បាប់ប្រកួតប្រជែង និងច្បាប់សុវត្ថិភាពចំណីអាហារជាដើម។

ក្រៅពីនេះទៀត កិច្ចប្រជុំក៏បានពិភាក្សាលើកិច្ចសហការរវាងកម្ពុជា និងអូស្ត្រាលី ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងការផ្ដល់វិញ្ញាបនប័ត្រហាឡាលផងដែរ។

ចំណែកជាមួយអាមេរិក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចរចាគ្នាគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន អំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣ខាងមុខ ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP ឆ្នាំ២០១៩-២០២៣) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម(IDP ឆ្នាំ២០១៥-២០២៥)។

ចេញពីអាមេរិកក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានចរចាពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី ដើម្បីពិនិត្យលើទស្សនទាននៃការសិក្សាស្រាវជ្រាវពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី បើកច្រកទីផ្សារនឹងនាំឱ្យមានលំហូរពាណិជ្ជកម្មកើនឡើង និងការស្តារសេដ្ឋកិច្ចឡើងបន្ទាប់ពីវិបត្តិវីរុសកូវីដ-១៩ ដែលមានលក្ខណៈមិនប្រកដប្រជា។

ការចរចាផ្តោតលើ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម បរិស្ថាន អាកាសចរស៊ីវិល អប់រំ វប្បធម៌ ធនធានទឹក ផ្គត់ផ្គង់ទឹកស្អាត ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងវិស័យផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង