Yearendyearend1140x150

ជនជាតិចិនសម្លាប់ឪពុកម្តាយខ្លួនឯង ត្រូវកម្ពុជាបណ្តេញចេញ និងហាមមិនឱ្យចូលកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖អគ្គនាយកអន្តោប្រវេសន៍កម្ពុជានៅថ្ងៃទី ២៩ កញ្ញានេះ បានអញ្ញាតឲ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់។បុរសជនជាតិចិនដែលត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជាកាលពីថ្ងៃទី ១៧ ខែសីហា ត្រូវបានប៉ូលិសចិនចោទ បានសម្លាប់ឪពុកម្តាយរបស់ខ្លួននៅក្នុងប្រទេសចិន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ HUANG CHENYANG ភេទប្រុស អាយុ ២២ឆ្នាំ ពាក់ព័ន្ធទៅនឹងបទល្មើស មនុស្សឃាត ប្រព្រឹត្តនៅប្រទេសចិន ដែលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបង្រ្កាបកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ ដោយមានកម្លាំងសមត្ថកិច្ចចិនអមដំណើរ តាមជើងយន្តហោះលេខ CZ8314 វេលាម៉ោង ១២និង០៥នាទី ទៅប្រទេសដើមវិញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។

យោងតាមសារព័ត៌មានចិន ជនជាតិចិនរូបនេះធ្លាប់សិក្សានៅចក្រភពអង់គ្លេស ក្រោយពីត្រលប់មកដល់ប្រទេសចិនវិញ បានមានទំនាស់ជាមួយឪពុកម្តាយ ហើយឈានដល់សម្លាប់ឪពុកម្តាយរបស់ខ្លួនឯងយ៉ាងឃោឃៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង