Yearendyearend1140x150

ក្រុមហ៊ុនHyundaiកូរ៉េជាក្រុមហ៊ុនដំបូងគេដែលបានសិទ្ធិនាំចេញផ្លែស្វាយកម្ពុជាទៅចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន

ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃទី ១០មិថុនា ឆ្នាំ២០២០ បានចុះMoUជាមួយតំណាងពីស្ថានទូតចិន ស្តីពីការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ត្រូវបានគេដឹងថា គឺជាជាក្រុមហ៊ុនកូរ៉េទទួលបានសិទ្ធិនាំចេញផ្លែស្វាយរបស់កម្ពុជានាំស្វាយចេញទៅចិនបាន។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មកទល់ពេលនេះមានតែក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd របស់កូរ៉េដែលមានឧបករណ៍ដើម្បីសម្លាប់សមាសធាតុចង្រៃ និងការសម្អាតអនាម័យត្រឹមត្រូវ ទើបខាងភាគីចិនឯកឧត្តមកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអាចទទួលយកបាន ជាពិសេសភ្នាក់ងារគយចិនគឺថាអាចបើកផ្លូវឲ្យក្រុមហ៊ុនចេញទៅបាន។ចំណែកក្រុមហ៊ុនដែលដាំដុះដោយប្រជាកសិករ និងក្រុមហ៊ុន សហគ្រាសមួយចំនួនត្រូវតែឆ្លងកាត់ការសម្អាតមេរោគពីក្រុមហ៊ុនHyundaiសិនទើបអាចនាំចេញទៅក្រៅប្រទេសបាន។

ទន្ទឹមនឹងនេះក្រសួងកសិកម្មបានទទួលដំណឹងថ្មីៗថាមានក្រុមហ៊ុនចិនចំនួន ៣-៤ ទៀតកំពុងតែដំឡើងឧបករណ៍ ដើម្បីសម្អាតមេរោគហើយនាពេលរដូវស្វាយបានមកដល់គេនឹងអាចដំណើរការបាននៅពេលខាងមុខ។បច្ចុប្បន្នក្រុមហ៊ុនដែលបានស្នើសុំដាក់ពាក្យខ្វះនូវឧបករណ៍សម្លាប់មេរោគ និងការរៀបចំអនាម័យនៅក្នុងចម្ការដែលមិនសមស្របតាមនិតីវិធី ក៏ដូចជាវិធានក្នុងការគ្រប់គ្រងដែលក្រសួងកសិកម្មបានចែង។

ដើម្បីឲ្យប្រជាកសិករទទួលបានផលចំណេញពីការចុះកិច្ចព្រមព្រៀង ក្រសួងកសិកម្ម មានស្នើឱ្យក្រុមហ៊ុនសហគ្រាសទៅចុះបញ្ជី ហើយក្រសួងនឹងបណ្តុះបណ្តាល ហើយចុងក្រោយអាចនាំចេញបាន។ អ្វីដែលសំខាន់នៅពេលដែលក្រុមហ៊ុនណាមួយដែលមានលក្ខណៈគ្រប់គ្រាន់ ក្រសួងនឹងស្នើទៅខាងភាគីចិន ដើម្បីឲ្យគេវាយតម្លៃថាក្រុមហ៊ុននោះបានដំណើរការយ៉ាងម៉េចហើយ ស្របទៅតាមនីតិវិធីឬទេ ព្រោះមុនពេលដែលនាំចេញភាគីចិនបានផ្តាំផ្ញើថាឲ្យក្រសួងឆ្លើយតបទៅគេថាក្រុមហ៊ុនណាដែលមានសមាសភាពគ្រប់គ្រាន់គេនឹងមកជ្រើសរើសសម្រាប់ការនាំចេញ។ កន្លងទៅផ្ទៃដីដែលប្រជាកសិករកំពុងដាំដុះមានជាង១០ម៉ឺនហិចតានិងទទួលផលបានជិត១០លានតោន។

គួរបញ្ជាក់ថា ក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃទី ១០មិថុនា ឆ្នាំ២០២០ បានចុះMoUជាមួយតំណាងពីស្ថានទូតចិន ស្តីពីការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ការចុះនេះដើម្បីជួយដោះ ស្រាយទីផ្សារស្វាយរបស់ប្រជាកសិករកម្ពុជាកុំអោយជន់ជោរ ឬសល់ចោលដោយគ្មានអ្នកទិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង